ព័ត៌មានជាតិ
ទីតាំងឱសថបុរាណ អួតព្យាបាលជំងឺទឹកនោមផ្អែមនិងមហារីកជាសះស្បើយ បានផ្អាកបណ្តោះអាសន្ន
ទីតាំងឱសថបុរាណរបស់ឈ្មោះ ស៊ូ សេងហ៊ួរ ដែលផ្សព្វផ្សាយព្យាបាលជំងឺទឹកនោមផ្អែម និងមហារីកជាសះស្បើយនោះត្រូវបានមន្ទីរសុខាភិបាលរាជធានីភ្នំពេញចុះផ្អាកបណ្តោះអាសន្ននិងពិន័យជាប្រាក់ ១ លានរៀលដោយសារទីតាំងនេះបើកគ្មានច្បាប់អនុញ្ញាត និងការផ្សព្វផ្សាយពុំមានលក្ខណៈបច្ចេកទេសវេជ្ជសាស្រ្តច្បាស់លាស់ និងមានចរឹតភូតភរ ខុសពីការពិត។

ការផ្អាកទីតាំងឱសថបុរាណរបស់ឈ្មោះ ស៊ូ សេងហ៊ួរ បានធ្វើឡើកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមការងារត្រួតពិនិត្យសេវាសុខាភិបាល នៃការិយាល័យនិយ័តកម្មសុខាភិបាលមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយមន្រ្តីរដ្ឋបាលខណ្ឌដង្កោ នាយប៉ុស្តិនគរបាលសង្កាត់ដង្កោ និងការិយាល័យស្រុកប្រតិបត្តិដង្កោ បានចុះត្រួតពិនិត្យទីតាំងបើកឱសថបុរាណខាងលើរួចមក។
ទីតាំងបើកឱសថបុរាណគ្មានច្បាប់អនុញ្ញាតឈ្មោះ ស៊ូ សេងហ៊ួរ មានទីតាំងស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទីតាំងឱសថបុរាណនេះបានបើកសេវាពិនិត្យព្យាបាលជំងឺទឹកនោមផ្អែម មហារីក និងបានចុះផ្សាយតាម Facebook ដែលមានគណនីឈ្មោះ ស៊ូ សេងហ៊ួ អាណាចក្រ ពុទ្ធចក្រ ព្រហ្មចក្រ ទទួលមើលជំងឺទឹកនោមផ្អែម និងព្យាបាលជំងឺមហារីកបានជាសៈស្បើយ ដែលការជ្សព្វផ្សាយនេះពុំមានលក្ខណៈបច្ចេកទេសវេជ្ជសាស្រ្តច្បាស់លាស់ និងមានចរឹតភូតភខុសពីការពិត។

បន្ទាប់ពីបានត្រួតពិនិត្យទីតាំង បុគ្គលិកបំរើការងារ និងជួបជាមួយម្ចាស់ឱសថបុរាណនេៈ ព្រមទាំងធ្វើកំណត់ហេតុរួចមក ក្រុមការងារបានផ្អាកទីតាំងឱសថបុរាណជាបណ្តោះអាសន្ន និងពិន័យជាប្រាក់ចំនួន ១លានរៀល ព្រមទាំងបានបញ្ជូនកំណត់ហេតុនេះជូនទៅថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៤ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


