Connect with us

ព័ត៌មានជាតិ

ទូតរុស្ស៊ី ជូនពរឲ្យកម្ពុជា ទទួលបានជោគជ័យនៅក្នុងការរៀបចំការបោះឆ្នោតជាតិនាពេលខាងមុខ

បានផុស

នៅ

រំលងតែជាង១ខែទៀតទេ កម្ពុជា នឹងឈានចូលដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣។ នៅក្នុងការរំលឹកខួប៦៧ឆ្នាំនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី នៅក្នុងឆ្នាំនេះ ឯកអគ្គ​រដ្ឋទូតរុស្ស៊ីប្រចាំនៅរាជធានីភ្នំពេញ បានជូនពរដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យទទួលបានជោគជ័យនៅក្នុងការរៀបចំការបោះឆ្នោតខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

(រូបភាព៖ កម្ពុជាថ្មី)

នៅចំពោះមុខក្រុមអ្នកកាសែតនៅក្នុង​សន្និសីទសារព័ត៌មានពិសេសស្តីពី ខួបទំនាក់ទំនង៦៧ឆ្នាំនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី និងបញ្ហាសង្រ្គាមនៅអ៊ុយក្រែន កាលពីព្រឹកថ្ងៃពុធ លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានលើកឡើងដូច្នេះថា៖ «នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ប្រជាជន​កម្ពុជា ​នឹង​មាន​ឱកាសអនុវត្តសិទ្ធិក្នុងការបញ្ចេញមតិ ​ក្នុង​ពេលការ​បោះ​ឆ្នោត​ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ការបោះឆ្នោតសភា គឺជាដំណាក់កាលដ៏សំខាន់មួយនៅក្នុងជីវិតរបស់ប្រទេសនីមួយៗ។ យើងសូមជូនពរឱ្យព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យក្នុងការបោះឆ្នោត»។

(រូបភាព៖ Google)

បើទោះបីលើកឡើង និងជូនពរកម្ពុជាយ៉ាងនេះក្តី ប៉ុន្តែ មកដល់ពេលនេះ ស្ថានទូតរុស្ស៊ី មិនទាន់អាចបញ្ជាក់បាននៅឡើយទេថា ខ្លួននឹងចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជានេះ ឬយ៉ាងណានោះទេ ដោយ​សារតែមិនទាន់ទទួលបាននូវការអញ្ជើញជាផ្លូវការពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ យ៉ាងណាក៏ដោយ នៅក្នុងជំនួបមួយរវាងស្ថានទូតរុស្ស៊ី និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)កាលពីខែមេសា កន្លងទៅ លោកប្រាជ្ញ ច័ន្ទ ដែលជាប្រធាន គ.ជ.ប បានគូសបញ្ជាក់រួចហើយថា គ.ជ. ប នឹងអញ្ជើញ​ស្ថានទូតរុស្ស៊ី​នៅ​កម្ពុជា​ ដើម្បី​ចូល​រួម​សង្កេត​មើល​ការ​បោះឆ្នោត​ជ្រើស​រើស​តាំង​តំណាងរាស្ត្រ ​នីតិកាល​ទី៧ ​នៅ​ថ្ងៃ​ទី២៣​ ខែ​កក្កដា​ ខាង​មុខនេះ៕

(រូបភាព៖ Google)

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាព ឯកឧត្តម ជាវ តាយ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សារព័ត៌មានកូរ៉េលើកហេតុផល គ្មានអ្នកហ៊ានពហិការ ក្រោយ Lisa បង្ហាញស្នេហាជាមួយកូនសេដ្ឋី LV

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ស្ត្រីមានជាងគេលើលោក ៥ រូប ទ្រព្យសម្បត្តិសរុបកើនឡើង ៤៨ ពាន់លានដុល្លារ ក្នុងឆ្នាំនេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ប៉ែន បូណា៖ សន្ទុះចលនាជាតិគាំទ្រព្រែក​ជីកហ្វូណនតេជោ កំពុងបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយ

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ក្រោយលែងលះ តារាហុងកុង Roger សល់ទ្រព្យ ១១ លានដុល្លារ ខណៈអតីតភរិយាចុះចេញតែខ្លួន

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ក្រោយលែងលះ តារាហុងកុង Roger សល់ទ្រព្យ ១១ លានដុល្លារ ខណៈអតីតភរិយាចុះចេញតែខ្លួន

ព័ត៌មានជាតិ២ ថ្ងៃ មុន

វៀតណាម បំពាក់គ្រឿងឥស្សរិយយសជូនទាហាន និងមន្រ្តីកម្ពុជា ដែលមានស្នាដៃរុករកអដ្ឋិធាតុកងទ័ពធ្វើមាតុភូមិនិវត្តន៍

ព័ត៌មានជាតិ២ ថ្ងៃ មុន

សាលាដំបូងខេត្តសៀមរាប ស្រាយបំភ្លឺរឿងដោះលែងជនល្មើស ១៤នាក់ ឱ្យនៅក្រៅឃុំ ជុំវិញករណីរំលោភបូកក្មេងស្រីអាយុ ១៥ឆ្នាំ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែឧសភា

ព័ត៌មានជាតិ១៧ ម៉ោង មុន

​​ស្រុក​ចំនួន ៣ ក្នុង​ខេត្តបាត់ដំបងមាន​ប្រភពទឹកធម្មជាតិ​ទាក់ទាញទេសចរច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម