ជីវិតកម្សាន្ដ
ចិញ្ចៀនពេជ្រ១២ការ៉ាត់ Nadech សុំ Yaya រៀបការ តម្លៃអាចទិញផ្ទះវីឡាធំស្កឹមស្កៃ
ចិញ្ចៀនពេជ្រដែល Nadech បានធ្វើឡើងជាពិសេសដើម្បីសុំ Yaya រៀបការនោះ ត្រូវគេដឹងថាមានទម្ងន់មិនតិចជាង ១២ ការ៉ាត់នោះទេ ដែលមានន័យថាស្មើនឹងស្នេហា១២ឆ្នាំរបស់ពួកគេ។

ទោះយ៉ាងណាក៏ដោយ ការសុំរៀបការរបស់តារាប្រុសស្ថិតក្រោមទ្រនំប៉ុស្តិ៍លេខ៣ នៅប្រទេសអ៊ីតាលី បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជន។ ជាពិសេសចិញ្ចៀនពេជ្រដែលមានទម្ងន់១២ការ៉ាត់មួយវង់នោះ បានទម្លុះភ្នែកអ្នកលេងអ៊ីនធឺណិត ខណៈមនុស្សជាច្រើនចង់ដឹងពីតម្លៃពិតប្រាកដរបស់វាផងដែរ។
ចិញ្ចៀនពេជ្រមួយវង់នេះជាចិញ្ចៀនដែល Nadech លួចទៅធ្វើតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ក្រោយលេចរូបភាពរបស់លោកពាក់អាវក្រលាខៀវ ខូវប៊យនិងមួកទៅយកចិញ្ចៀននៅទីក្រុងសៀងហៃប្រទេសចិន ហើយកាលណោះក៏បង្ហោះនៅលើ Instagram ដោយម្ចាស់ហាងគឺលោក vechler ផ្ទាល់តែម្ដង ។
ដោយសារតែមិនអស់ចិត្តពីសំណាក់មហាជន ទើបឈានដល់ការឆែកតម្លៃចិញ្ចៀននៅលើគេហទំព័រ gemmafj ដែលជាប៉ុស្តិ៍របស់អ្នកច្នៃម៉ូដចិញ្ចៀនឲ្យ Nadech វាត្រូវបានគេរកឃើញថា ចិញ្ចៀនពេជ្ររាងអក្សរ V ទម្ងន់ ៥ការ៉ាត់មានតម្លៃ ១៤៨,០០០ ដុល្លារក្នុងមួយវង់។ ដូច្នេះគេមិនពិបាកធ្វើការសន្និដ្ឋានសម្រាប់ចិញ្ចៀនពេជ្ររាងពងក្រពើ មានទម្ងន់មិនតិចជាង១២ការ៉ាត់ដែល Nadech លួចធ្វើស្ងាត់ៗក្នុងឆ្នាំ២០១៩នោះទេ។ តាមការប៉ាន់ស្មានវាអាចមានតម្លៃជាង៤លានបាត (១១៥,១៤១ ដុល្លារ) បើទោះបីជាម្ចាស់ខ្លួនមិនបានចេញមុខបកស្រាយ ឬប្រាប់ពីតម្លៃពិតក្ដី៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចិញ្ចៀនពេជ្រដែល Nadech សុំ Yaya រៀបការ ស្មើនឹងស្នេហា១២ឆ្នាំ ហើយធ្វើតាំងពីឆ្នាំ ២០១៩ មក
ចុចអាន៖១២ឆ្នាំទម្រាំស្រលាញ់គ្នា ស្នេហា Nadech-Yaya ដូចវាសនាចារពីដៃគូសម្ដែង ទៅជាគូជីវិតពិត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ