ជីវិតកម្សាន្ដ
១២ឆ្នាំទម្រាំស្រលាញ់គ្នា ស្នេហា Nadech-Yaya ដូចវាសនាចារពីដៃគូសម្ដែង ទៅជាគូជីវិតពិត
ក្រោយឃើញរូបភាពក្នុង Instagram របស់ Nadech លុតជង្គង់សុំ Yaya រៀបការយ៉ាងភ្ញាក់ផ្អើលក្នុងបរិយាកាសរ៉ូមែនទិក ក្រោមការចូលរួមពីក្រុមមិត្តជិតស្និទ្ធដូចជា Mak-Kim, Marky-Pok អបអរសាទរយ៉ាងកក់ក្ដៅ ព្រមទាំងអ្នកគាំទ្រផងដែរ។

បើក្រឡេកទៅមើលផ្លូវស្នេហ៍ Nadech និង Yaya វិញ ប្រៀបដូចជាវាសនាបានរៀបចំទុកជាមុន។ គូស្នេហ៍មួយគូនេះបានជួបគ្នាក្នុងស៊េរី “4 Huajai Haeng Koon Kao”ដោយពួកគេត្រូវសម្ដែងក្នុងរឿង “Duangjai Akkanee” ហើយពេលនោះអ្នកទាំងពីរនៅក្មេងនៅឡើយ។ ពីរឿងនេះ ដោយភាពគួរឲ្យស្រលាញ់របស់អ្នកទាំងពីរ ធ្វើឲ្យពួកគេក្លាយជាអ្នកចម្រៀងក្នុងវិស័យសិល្បៈ រហូតមានទស្សនិកជនផ្គូផ្គងឲ្យក្លាយជាស្នេហ៍ពិតថែមទៀត។
ពេលនោះ Nadech-Yaya ត្រលប់មកជួបគ្នាសារជាថ្មីក្នុងរឿងភាគថ្មី “Game Rai Game Rak” ពីការសម្តែងផ្សេងៗ និងកាយវិកាអ្នកទាំងពីរមើលទៅផ្អែមល្ហែមជាពិសេស ការយកចិត្តទុកដាក់របស់ Nadech ចំពោះ Yaya រឹតតែទាក់ទាញ និងពង្រឹងនិន្នាការស្នេហាក្រៅឆាករបស់អ្នកទាំងពីរ លើសពីនេះ Nadech-Yaya ក៏មានរហស្សនាមថាជាគូស្នេហ៍មួយគូដែរ ព្រោះជារៀងរាល់ឆ្នាំ ត្រូវតែមានរូបភាពពួកគេទៅបុណ្យកឋិនទានជាមួយក្រុមគ្រួសារ និងអ្នកគាំទ្រ។
យូរៗទៅ ហាក់បីដូចជាទំនាក់ទំនងរវាង Nadech-Yaya កាន់តែស្អិតរមួត ហើយកាលពី៤ឆ្នាំមុន Nadech បានជិះយន្តហោះទៅ Paris ដើម្បីជួបជាមួយ Yaya ដែលធ្វើដំណើរទៅធ្វើការមុនបន្តិច ក្រោយមកស្រាប់តែ Yaya បង្ហោះរូបភាពរួមជាមួយនឹង Nadech តែម្តង។ ការបង្ហាញខ្លួនជាផ្លូវការជាលើកដំបូងក្នុងនាមជាអ្នកគាំទ្រ មហាជនជាច្រើនបានមកអបអរសាទរពួកគេយ៉ាងច្រើនលើសលប់។

ក្នុងនោះ Nadech ធ្លាប់បានផ្តល់បទសម្ភាសន៍ថាលោកចាប់ផ្ដើមចូលចិត្ត Yaya លោកមានអារម្មណ៍ពិសេស បន្ទាប់ពីបានជួបលោកក្នុងរឿង “Game Rai Game Rak” ហើយលោកសារភាពថា ចូលចិត្តព្រោះជាមនុស្សគួរឲ្យស្រលាញ់ មានសុជីវធម៌ ចេះនិយាយស្តី ព្រោះមានភាពកក់ក្តៅ និងយកចិត្តទុកដាក់ចំពោះអ្នកជុំវិញខ្លួន។ នៅថ្ងៃចុងក្រោយនៃការថតរឿង លោកខ្លាចមិនបានជួបគ្នាម្ដងទៀត។ ប៉ុន្តែជាមួយនឹងអារម្មណ៍នៃការចង់បន្តទំនាក់ទំនង ដូច្នេះហើយ ទើបលោកសម្រេចចិត្តសុំលេខទូរស័ព្ទរបស់ Yaya។ រហូតដល់ថ្ងៃខួបកំណើតលោក Yaya ផ្ញើសារមួយឃ្លាថា “Happy Birthday Nadech” ធ្វើឲ្យស្រែកហ៊ោកញ្ជ្រៀវប្រាប់អ្នកដ៏ទៃដោយក្តីរីករាយ។ វាជាចំណុចដែលធ្វើឲ្យ Nadech មានអារម្មណ៍ថាមិនបានគិតតែម្ខាង។ តែនៅតែមិនហ៊ានទូរស័ព្ទទៅ Yaya វិញ ប៉ុន្តែផ្ញើសារទៅនិយាយជំនួសវិញ។ មុននឹងត្រលប់មកធ្វើការជាមួយគ្នាម្តងទៀត រហូតដល់ស្គាល់គ្នាកាន់តែច្រើន ហើយមិនដែលគិតថាអាចស្រលាញ់គ្នាបានយូររហូតដល់សព្វថ្ងៃនេះទេ។
យ៉ាងណាមិញ មកដល់ពេលថ្មីៗនេះក្នុងដំណើរកម្សាន្តនៅប្រទេសអ៊ីតាលីរបស់ Nadech-Yaya ក្រោមបរិយាកាសរ៉ូមែនទិកបំផុតលើកោះ Capri ស្រាប់តែលេចរូបភាពលោកសុំនាងរៀបការយ៉ាងភ្ញាក់ផ្អើលនិងផ្អែមល្ហែមបំផុត៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចិញ្ចៀនពេជ្រដែល Nadech សុំ Yaya រៀបការ ស្មើនឹងស្នេហា១២ឆ្នាំ ហើយធ្វើតាំងពីឆ្នាំ ២០១៩ មក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


