ជីវិតកម្សាន្ដ
អ្នកគាំទ្រភ័យព្រួយសុខភាពរបស់ Dilraba ក្រោយនាងបង្ហាញខ្លួនលើកនេះស្គមខ្លាំងពេក
ក្រោយស្នងតំណែងបន្តពី Angelababy ក្នុងនាមជាទូតសុឆន្ទៈឲ្យប្រេន Dior តារាចិន Dilraba Dilmurat បានទទួលប្រតិកម្មចម្រុះជាច្រើនដោយមានការសង្ស័យថា នាងមិនមានចរិតនិងនិស្ស័យដូចអ្នកស្នងម្ចាស់តំណែងមុននោះទេ។

ទោះជាយ៉ាងណាក៏ដោយ ការបង្ហាញខ្លួនរបស់ Dilraba Dilmurat នៅក្នុងស៊េរីនៃព្រឹត្តិការណ៍ថ្មីៗនេះបានបង្ហាញថា Dior ដឹងពីរបៀបជ្រើសរើសនរណាម្នាក់ឲ្យសមនឹងផលិតផលរបស់ពួកគេ។ កាលពីរសៀលថ្ងៃទី ១១ មិថុនាតារាចិនរូបនេះ នៅតែបន្តការចាប់អារម្មណ៍ក្នុងព្រឹត្តិការណ៍ Dior In Red ក្នុងប្រទេសចិន អ្នកនិយមលេងអ៊ីនធឺណេតស្ទើតែខ្សឹបខ្សៀវជាមួយនឹងភាពថ្លៃថ្នូររបស់ទូតសុឆន្ទៈម៉ាកប្រណិតរូបនេះ ប៉ុន្តែរាងស្គមស្គាំងខ្លាំងពេក ធ្វើឲ្យអ្នកគាំទ្រជាច្រើនព្រួយបារម្ភយ៉ាងខ្លាំង។
យ៉ាងណាមិញ បន្ថែមពីលើសម្រស់កំពូលសម្រស់ អ្នកគាំទ្រជាច្រើនក៏មានការព្រួយបារម្ភថា Dilraba Dilmurat ស្គមខ្លាំង គួរឲ្យខ្លាច ខណៈស្មានិងខ្នងឃើញឆ្អឹងសុទ្ធ លើសពីនេះមនុស្សជាច្រើនក៏មានការព្រួយបារម្ភពីសុខភាពនាងជាចម្បងផងដែរ។
ត្បិតថានាងបង្ហាញខ្លួនលើកនេះស្គមខ្លាំងពេកក៏ពិតមែន ប៉ុន្តែយ៉ាងណាក៏ដោយសម្រស់របស់ Dilraba Dilmurat នៅតែលេចធ្លោ ដែលបង្ហាញថាប្រេនមួយនេះជ្រើសរើសនាងពិតជាមិនខុសបំណងនោះទេ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បង្ហាញឈ្មោះតារា K-Pop ចំនួន ១០ រូប មានគេស្វែងរកច្រើនបំផុតនៅលើ Google
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


