ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តអនុវត្តកម្មវិធីកែទម្រង់នានា ដើម្បីពង្រឹង និងពង្រីកសមត្ថភាពកងទ័ព
សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តអនុវត្តកម្មវិធីកែទម្រង់នានា ដើម្បីពង្រឹង និងពង្រីកសមត្ថភាពកងទ័ព។

ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ ៧០ នាព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តអនុវត្តកម្មវិធីកែទម្រង់នានា ដើម្បីពង្រឹង និងពង្រីកសមត្ថភាពកងទ័ព ហើយកសាងសំណាញ់សុវត្ថិភាព សម្រាប់កងយោធពលខេមរភូមិន្ទ ដើម្បីឲ្យការបំពេញភារកិច្ចកងទ័ពកាន់តែមានប្រសិទ្ធភាព និងជាកងកម្លាំងដែលមានជំនាញវិជ្ជាជីវៈ ព្រមមានសមត្ថភាពពេញលេញ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «រាជរដ្ឋាភិបាល នៅតែប្រកាន់ជំហរបន្តគាំទ្រឥតងាករេ ចំពោះការពង្រឹង និងពង្រីកបន្ថែមទៀត នូវកិច្ចសហការរបស់អង្គភាពកងទ័ពនីមួយៗ ជាមួយស្ថាប័នស៊ីវិលផ្សេងៗទៀត ក្នុងគោលដៅរួមចំណែកលើកកម្ពស់សមត្ថភាពវិស័យកងទ័ពកម្ពុជា»។
ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានជំរុញលើកទឹកចិត្តចំពោះការចូលរួមចំណែករបស់សប្បុរសជននានា ដៃគូអភិវឌ្ឍ ព្រមទាំងអង្គការជាតិ-អន្តរជាតិ ក្នុងការបន្តរួមចំណែកដោះស្រាយនូវរាល់ការលំបាកខ្វះខាត របស់កងកម្លាំងប្រដាប់អាវុធ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


