សន្តិសុខសង្គម
ឆ្លងចរន្តពីអំពូលសូឡា ឆេះរោងចិញ្ចឹមទាអស់លុយជាង៣០លាន
យុវជនវ័យ៣៥ឆ្នាំម្នាក់មកពីខេត្តពោធិ៍សាត់ ស្កាត់មកប្រកបមុខរបរចិញ្ចឹមទានៅស្រុកមោងឫស្សីក្នុងទឹកដីខេត្តបាត់ដំបង ហាក់មានកំណើនសេដ្ឋកិច្ចផ្គត់ផ្គង់គ្រួសារបានយ៉ាងប្រសើ ហើយរំពឹងទុកថា នឹងពង្រីកមុខរបរនេះឲ្យមានភាពទូលំទូលាយជាងនេះបន្ថែមទៀត តែពេលនេះអ្វីៗត្រូវបាត់បង់ទាំងស្រុង ដោយសារតែគ្រោះអគ្គិភ័យមកដណ្តើមទ្រព្យសម្បត្តិគ្មានសល់ត្រឹមតែមួយប៉ព្រិកភ្នែក។

លោកវរសេនីយ៍ទោ គិត គឹមហេង អធិការរងស្រុកមោងឫស្សីបានឲ្យដឹងថា ករណីខាងលើនេះបានកើតឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០៨និង០០នាទីព្រឹក នៅចំណុចក្រុមទី១០ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សីខេត្តបាត់ដំបង។ ត្រូវបានអគ្គិភ័យឆាបឆេះរោងចិញ្ចឹមសត្វទា មួយកន្លែងមានទំហំ២៤ម៉ែត្រគុណ១១ម៉ែត្រ ដំបូលប្រក់ស័ង្កសី របស់ប្រជាពលរដ្ឋឈ្មោះ ជ្រន ចាន់ថន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្វាយដូនកែវ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ឆេះអស់ទាំងស្រុង។

លោកបន្តថា ក្នុងនោះសំភារៈដែលខូចខាតរួមមាន:គ្រែ,តុ,ទូ,ខោអាវ,អង្ករនិងលុយខ្មែរចំនួន៣០,០០០,០០០រៀល (សាមសិបលានរៀល) ហើយមូលហេតុនៃការបង្កឲ្យមានអគ្គិភ័យឆាបឆេះនេះ ក្រោយការពិនិត្យពីសមត្ថកិច្ចជំនាញរកឃើញថា ដោយមូលហេតុមកពីឆ្លងចរន្តខ្សែសូឡា ស្របពេលម្ចាស់រោងមិននៅ ទើបការឆេះនេះបង្កឲ្យរីកធំមិនអាចសង្គ្រោះបាន។

លោកបន្តថា ករណីខាងលើ ក្រោយពេលកើតហេតុសមត្ថកិច្ចពុំបានចេញរថយន្តទៅជួយពន្លត់ទេ ដោយទទួលព័ត៌យឺតរហូតដល់ម៉ោង១១និង០០នាទី ទើបសមត្ថកិច្ចទទួលបានដំណឹង ខណះពេលកើតហេតុតាំងពីម៉ោង០៨និង០០នាទីព្រឹក តែក្នុងហេតុការខាងលើនេះមិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


