ព័ត៌មានជាតិ
សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ជាង ៣ ម៉ឺននាក់ ចូលរួមថ្ងៃបើកយុទ្ធនាការរកសំឡេងឆ្នោត នៅទូទាំងខេត្ត
នាថ្ងៃបើកយុទ្ធនាការរកសំឡេងឆ្នោត គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានធ្វើការដង្ហែក្បួនឃោសនាទ្រង់ទ្រាយធំ ដែលមានសមាជិក សមាជិកា ចូលរួម ៣២ ២០០ នាក់ នៅទូទាំងខេត្តកំពង់ធំ។

តាមការបញ្ជាក់ពីលោក សុក ហៃ សមាជិកអចិន្ត្រៃយ៍ជាប្រធានគណៈឃោសនាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣ នេះ ការដង្ហែក្បួនឃោសនាបោះឆ្នោតរបស់បក្សប្រជាជនកម្ពុជា ធ្វើឡើងនៅគ្រប់ឃុំ-សង្កាត់ ទាំង ៨១ ទូទាំងខេត្ត។ តែទីតាំងធំជាងគេ គឺនៅទីរួមខេត្ត ដែលបានរៀបចំក្រោមអធិបតីភាពលោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

លោកបានបញ្ជាក់ទៀតថា នៅតាមបណ្ដាឃុំ-សង្កាត់ ទាំង ៨១ ត្រូវបានរៀបចំដង្ហែក្បួនរៀងៗខ្លួន លើកលែងតែក្រុងស្ទឹងសែន ត្រូវបានដង្ហែក្បួនក្នុងខេត្តរួច ទើបបានវិលទៅឃោសនាតាមសង្កាត់វិញ ដោយចេញពីទីតាំងធំ នៅគល់ស្ពានឆ្លងកាត់ស្ទឹងសែនសួនច្បារសម្ដេច ហ៊ុន សែន។

លោកបានបន្ថែមថា ក្នុងពិធីដង្ហែបើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃនេះ បានប្រើប្រាស់រថយន្តធំ -តូច ១ ៤០០ គ្រឿង ,គោយន្ត ៤៦ គ្រឿង ,កង់បី ៨ គ្រឿង ,រ៉ឺម៉កម៉ូតូ ១០ គ្រឿង ,ម៉ូតូ ៩ ៧០២ គ្រឿង កាណូត ៧០ គ្រឿង និងឧបករណ៍បំពងសំឡេង ១១៥ គ្រឿង។

តាមការបញ្ជាក់របស់លោក ប្រែង សាវុធ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបានឲ្យដឹងថា ការស្នើសុំដាក់ពាក្យរបស់គណបក្សនយោបាយធ្វើការឃោសនារកសំឡេងឆ្នោតមានចំនួន ៥ គណបក្ស ក្នុងចំណោម ១៥ គណបក្ស ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នេះ។

លោកបានបញ្ជាក់ថា ក្នុងយុទ្ធនាការឃោសនានេះ បានធ្វើសកម្មភាពឃោសនាជាការជួបជុំ ការហែក្បួនឃោសនា ការប្រគំតន្ត្រី ការចាក់មេក្រូនៅតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ក្នុងឃុំ សង្កាត់ ការឃោសនាតាមផ្ទះ ការចែកខិត្តប័ណ្ណ និងបិទបដាជាដើម។

លោកបានបញ្ជាក់ទៀតថា គណបក្សដែលបានដាក់ពាក្យស្នើសុំឃោសនារកសំឡេងឆ្នោតរួមមាន ៖
១.គណបក្សប្រជាជនកម្ពុជា
២.គណបក្សហ្វ៊ុនស៊ិនប៉ិច
៣.គណបក្សខ្មែររួបរួមជាតិ
៤.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
៥.គណបក្សសញ្ជាតិកម្ពុជា៕




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


