Connect with us

ព័ត៌មានជាតិ

លោក វេង សាខុន ណែនាំអ្នកសង្កេតការណ៍តាម ដានការរាប់សន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ

បានផុស

នៅ

លោក វេង សាខុន បេក្ខជនតំណាងរាស្ត្រពេញសិទ្ធិគណបក្សប្រជាជនកម្ពុជាមណ្ឌលកំពង់ចាមបានណែនាំដល់ក្រុមអ្នកសង្កេតការណ៍របស់គណបក្សប្រជាជនត្រូវពិនិត្យតាមដានការរាប់សន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។

ការណែនាំបែបនេះរបស់លោក វេង សាខុន ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្សនៅស្រុកកំពង់សៀម ខេត្តកំពង់ចាមនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោក វេង សាខុន បានជំរុញដល់សមាជិកគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទូទៅអញ្ជើញចូលរួមបោះឆ្នោតទាំងអស់គ្នា ដោយត្រូវត្រៀមអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧នេះ។

លោក វេង សាខុន ក៏បានជំរុញឱ្យក្រុមការងារមូលដ្ឋានត្រូវជួយសម្របសម្រួលដល់សមាជិករូបណាដែលមិនមានឯកសារគ្រប់គ្រាន់ត្រូវធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ ឯ.អ ដើម្បីបានបោះឆ្នោតគ្រប់ៗគ្នា។

ដើម្បីធានាថាសមាជិក-សមាជិកា ក៏ដូចជាប្រជាពលរដ្ឋគូសសន្លឹកឆ្នោតបានត្រឹមត្រូវនោះ បេក្ខជនតំណាងរាស្ត្រពេញសិទ្ធិគណបក្សប្រជាជនរូបនេះ ក៏បានណែនាំ និងបង្រៀនលោកយាយ លោកតា ប្រជាពលរដ្ឋ និងសមាជិកគណបក្សនៅឃុំស្រក និងឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម អំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវតាមការកំណត់របស់ គ.ជ.ប ផងដែរ។

ក្រោយពិធីសំណេះសំណាលនេះ សមាជិក-សមាជិកាបានប្ដេជ្ញាចិត្តទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ អង្គពិធី លើកឡើងថា ស្រឡាញ់សន្តិភាព ស្រឡាញ់ការអភិវឌ្ឍ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨ ដែលមានរូបសញ្ញាទេវតាបាចផ្កា គឺបោះឆ្នោតឱ្យខ្លួនឯង។

ជាមួយគ្នានេះដែរ អង្គពិធីក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្ត និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម