Connect with us

ព័ត៌មានជាតិ

អាជ្ញាធរច្រានចោលព័ត៌មានថា ភូមិចំនួន ២ ក្នុងស្រុកពញាក្រែកត្រូវកាត់ទៅឱ្យវៀតណាម

បានផុស

នៅ

រដ្ឋបាលស្រុកពញាក្រែកច្រានចោលចំពោះផ្សព្វផ្សាយតាមបណ្ដាញសង្គម ថាមានការកាត់ភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច ឃុំកក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផេករបស់ រដ្ឋបាលស្រុកពញាក្រែកនៅថ្ងៃទី ១២ ខែកក្កដានេះ បានឲ្យដឹងថា «គឺពុំមែនជាការពិតនោះទេ បច្ចុប្បន្នភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច ជាភូមិចំណុះឱ្យរដ្ឋបាលឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងជាភូមិដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយក៏ជាតំបន់រមណីយដ្ឋានដ៏ពេញនិយមរបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យជាតិ និងអន្ដរជាតិផងដែរ»។

រដ្ឋបាលស្រុកពញាក្រែកចាត់ទុកថាការផ្សព្វផ្សាយនេះ គឺជាការប្រឌិតដើម្បីញុះញង់ឱ្យមានការយល់ច្រឡំចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងចេតនាកេងចំណេញផ្នែកនយោបាយក្នុងអំឡុងពេលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

ជាមួយគ្នានេះ រដ្ឋបាលស្រុកពញាក្រែក ក៏បានអំពាវនាវដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ស្រាវជ្រាវស្វែងរកចំពោះគ្រប់បុគ្គលរូបណាដែលផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើនេះ ដើម្បីចាត់វិធានការតាមច្បាប់ធរមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម