ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត បង្ហាញបំណងចង់ជួបនាយករដ្ឋមន្ត្រីថ្មីវៀតណាម លោក Le Minh Hung
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញបំណងតាមរយៈលិខិតផ្ញើជូននាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាម លោក ឡេ មិញ ហ៊ឹង (Le Minh Hung) ដោយសម្ដេច ចង់ជួបជាមួយនឹងមេដឹកនាំថ្មីវៀតណាមរូបនេះ ដើម្បីជជែកគ្នាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា និងវៀតណាម។

ក្នុងលិខិតរបស់សម្ដេចធិបតី កាលពីថ្ងៃអង្គារ បានសរសេរថា៖ «ខ្ញុំទន្ទឹងរង់ចាំជួបជាមួយឯកឧត្តម ដើម្បីផ្លាស់ប្តូរទស្សនៈលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន និងក្របខ័ណ្ឌពហុភាគីនានា ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជនយើងទាំងពីរ»។
បំណងរបស់នាយករដ្ឋមន្ត្រីកម្ពុជា គឺធ្វើឡើងក្រោយពេលលោក ឡេ មិញ ហ៊ឹង ត្រូវបានសមាជិកសភារបស់វៀតណាមបោះឆ្នោតជ្រើសតាំងឱ្យធ្វើជានាយករដ្ឋមន្រ្តីបន្តពីលោក ផាម មិញ ជីញ ដែលបានកាន់តំណែងនេះតាំងពីឆ្នាំ២០២១។ នាយករដ្ឋមន្ត្រីថ្មីរូបនេះ ត្រូវបានគេស្គាល់ថា ជាអតីតទេសាភិបាលធនាគារកណ្តាលវៀតណាម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារសម្តែងការអបអរសាទរចំពោះលោក ឡេ មិញ ហ៊ឹង ដោយសម្ដេច ចាត់ទុកការតែងតាំងនេះ ថា បានឆ្លុះបញ្ចាំងអំពីសេចក្តីទុកចិត្ត និងជំនឿជឿជាក់ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម បានផ្តល់ជូនលោក ឡេ មិញ ហ៊ឹង ដោយទទួលស្គាល់នូវការលះបង់របស់លោកក្នុងការជំរុញការអភិវឌ្ឍ និងវិបុលភាពជាតិ។
សម្ដេចធិបតី បញ្ជាក់ក្នុងសារលិខិតថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាព និងចក្ខុវិស័យវែងឆ្ងាយរបស់លោក ឡេ មិញ ហ៊ឹង ក៏ដូចជាក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម វៀតណាមនឹងបន្តសម្រេចបានសមិទ្ធផលធំៗបន្ថែមទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបន្តលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងកិច្ចការតំបន់ និងអន្តរជាតិ។

នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានគូសរំលេចពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងវៀតណាមផងដែរ ដោយសម្ដេចសង្កត់ធ្ងន់ថា កម្ពុជា និងវៀតណាម មានចំណងមិត្តភាពដ៏យូរអង្វែង ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


