ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត ៖ អ្នកសារព័ត៌មាន បានជួយផ្សព្វផ្សាយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យពលរដ្ឋបានយល់ដឹង
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ដ្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា នាពេលអនាគត កាលពីព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣នេះ បានបង្ហោះវីដេអូមួយតាមបណ្ដាញសង្គមហ្វេសប៊ុក និងតេលេក្រាម ដោយលើកឡើងពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន ដែលបានរួមចំណែកជួយផ្សព្វផ្សាយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យប្រជាពលរដ្ឋបានយល់ដឹង។

តាមរយៈវីដេអូនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អ្នកសារព័ត៌មាន គឺជាអំណាចទី៤ ដែលរួមចំណែកក្នុងជួយផ្សព្វផ្សាយគោលនយោបាយ ដែលរាជរដ្ឋាភិបាលផ្ដល់ជូនទៅប្រជាពលរដ្ឋ។ ត្រង់ចំណុចនេះ គឺអ្នកសារព័ត៌មាន មានតួនាទីជួយផ្សព្វផ្សាយភាពខ្វះខាតរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាន់ពេលវេលាជូនប្រជាពលរដ្ឋ។
ឯកឧត្ដម បានលើកជាឧទាហរណ៍ថា នៅពេលរាជរដ្ឋាភិបាលជួយស្ថាបនាផ្លូវជូនប្រជាពលរដ្ឋ ត្រូវជីកកាយប្រព័ន្ធលូថ្មី ដោយមិនបានជីកលុបវិញភ្លាមៗ ប្រជាពលរដ្ឋខ្លះពុំយល់បែរជានាំគ្នាខឹងរាជរដ្ឋាភិបាលវិញ។ ដូច្នេះហើយ! អ្នកសារព័ត៌មាន ត្រូវមានតួនាទីជួយផ្សព្វផ្សាយ និងបកស្រាយពន្យល់ឲ្យប្រជាពលរដ្ឋ បានយល់ដឹងអំពីបញ្ហាទាំងនេះ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះថា «ហ្នឹងហើយ គឺការជួយនៅក្នុងអំពើវិជ្ជមាន និងផ្ដល់នូវផលវិជ្ជមាន អាហ្នឹងគឺប្រជាជនមករដ្ឋ គឺថាមកពីលើមកក្រោមពីក្រោមឡើងលើ ពីក្រោមមកលើគឺយើងបានតាមហ្នឹង តែពីលើទៅក្រោមវិញគឺសារព័ត៌មានជាអ្នកជួយផ្សព្វផ្សាយ នូវគោលនយោបាយ នូវផលវិជ្ជមាន ដែលរដ្ឋាភិបាលផ្ដល់ជូន ជួនកាលគោលនយោបាយខ្លះយើងដាក់ទៅ ប្រជាពលរដ្ឋអត់បានជ្រាបទេ តែបានសារព័ត៌មានរបស់យើងជួយផ្សព្វផ្សាយបន្ត ទើបគាត់ដឹង ហើយនេះហើគឺជាការជួយគ្នានៅក្នុងផលវិជ្ជមាន»។
ឯកឧត្តម លើកឡើងដែរថា កន្លងមក សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យរៀបចំមេធាវីជួយការពារចំពោះអ្នកសារព័ត៌មាន ដែលមានប្រភពព័ត៌មានផ្សាយច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ ប៉ុន្តែសម្រាប់អ្នកសារព័ត៌មាន ដែលបង្កើតព័ត៌មានក្លែងក្លាយ ឬគ្មានប្រភពច្បាស់លាស់ចេញផ្សាយ គឺមិនត្រូវបានការពារ និងការលើកទឹកចិត្តនោះឡើយ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងទៀតថា រាជរដ្ឋាភិបាលអាណត្តិនេះ ក៏ដូចជាអាណត្តិក្រោយៗទៀត តែងតែយកចិត្តទុកដាក់លើកទឹកចិត្តឲ្យអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយត្រូវតែរួមគ្នាផ្សព្វផ្សាយព័ត៌មានទាំងរឿងវិជ្ជមាន និងរឿងអវិជ្ជមាន ដែលកើតមានក្នុងសង្គមខ្មែរ ដើម្បីឲ្យរាជរដ្ឋាភិបាល ជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អ្នកសារព័ត៌មាន គឺជាដៃគូសហការដ៏ល្អ និងសំខាន់បំផុតដោយមិនអាចខ្វះបាន ក្នុងការរួមចំណែកផ្សព្វផ្សាយអំពីគោលនយោបាយនានា របស់រាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋបានយល់ដឹង៕
អត្ថបទ៖ សួស សិត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


