Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស ៩ ​នាក់​នៅ វៀតណាម ពុលអន្ទង់

បានផុស

នៅ

មនុស្ស ៩ នាក់បានពុលអន្ទង់ បន្ទាប់ពីបរិភោគសាច់នេះនៅភោជនីយដ្ឋានមួយកន្លែងក្នុងសង្កាត់ Phuc Tho នៃទីក្រុងហាណូយ ខណៈមនុស្ស ៨ នាក់ត្រូវចូលសម្រាកព្យាបាលមន្ទីរពេទ្យ និងម្នាក់ទៀតសម្រាកព្យាបាលនៅផ្ទះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ មនុស្សចំនួន ៣ នាក់ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលត្រួតពិនិត្យជាតិពុលរបស់មន្ទីរពេទ្យ Bach Mai ហើយការវិនិច្ឆ័យបង្ហាញថា គឺបណ្ដាលមកពី “ជាតិពុលរបស់អន្ទង់” ។

អ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺទាំងអស់បាននិយាយថា មនុស្សសរុប ៩ នាក់បានញ៉ាំអន្ទង់ក្នុងពិធីជប់លៀងមួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ប៉ុន្តែមានម្នាក់សម្រាកព្យាបាលនៅផ្ទះ ព្រោះមានរោគសញ្ញាស្រាលជាងគេ ។

អ្នកជំងឺបានឲ្យដឹងទៀតថា “នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​បាន​ញ៉ាំ​អន្ទង់ ។ ៤ ម៉ោងបន្ទាប់ពីញ៉ាំវា ខ្ញុំអស់កម្លាំង ទន់ដៃ-ជើង ឈឺក្បាល ក្អួត រាគ និងស្ពឹកអណ្ដាត ទើបគ្រួសារប្រញាប់បញ្ជូនខ្ញុំទៅមន្ទីរពេទ្យ ហើយអ្នកជំងឺផ្សេងៗទៀតក៏មានរោគសញ្ញានៃការឈឺសាច់ដុំ ទន់ដៃ-ជើង ស្ពឹកសាច់ដុំថ្គាម និងស្ពឹកអណ្ដាតដូចខ្ញុំដែរ” ។

ពាក់ព័ន្ធនឹងករណីពុលអន្ទង់ខាងលើ លោកវេជ្ជបណ្ឌិត Nguyen Trung Nguyen នាយកមជ្ឈមណ្ឌលគ្រប់គ្រងជាតិពុលបាននិយាយថា អ្នកជំងឺទាំង ៣ នាក់ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យស្ថិតក្នុងស្ថានភាពប្រក្រតី ហើយកំពុងទទួលការព្យាបាលបន្ថែមទៀតផងដែរ ។

រូបតំណាង

លោកបញ្ជាក់ថា ការពុលអន្ទង់គឺជារឿងធម្មតាក្នុងចំណោមករណីពុលអាហារសមុទ្រប៉ុណ្ណោះ ។ ចំណែកឯរោគសញ្ញាទូទៅនៃការពុលអន្ទង់មានដូចជា រាគ ក្អួត ឈឺពោះ និងសាច់ដុំកន្ត្រាក់ ហើយនឹងលេចឡើងពី ២ ទៅ ៦ ម៉ោង បន្ទាប់ពីការបរិភោគ ។ លើសពីនេះ លោក Nguyen ​បាន​ណែនាំ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​បរិភោគ​អន្ទង់​ក្នុង​បរិមាណ​ច្រើន ជាពិសេសគ្រឿងក្នុងរបស់វាតែម្ដង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ tuoitrenews

ចុចអាន៖ ប្ដីប្រពន្ធមួយគូនៅ ម៉ាឡេស៊ី ពុលត្រីកំពត បន្ទាប់ពីទទួលទានលើកដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ទេសចរណ៍​ ប្ដេជ្ញាចិត្ត​ជំរុញ​កំណើន​ទេសចរណ៍​ក្នុង​ខេត្តមណ្ឌលគិរីទ្វេដង ដើម្បី​លើកស្ទួយ​ការ​អភិវឌ្ឍ​​មូលដ្ឋាន

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រៃឡង់​នៅ​ចំណុច​ដែន​ជម្រក​ស្រែវាល ស្រុកឆែប ត្រូវ​បាន​ទន្ទ្រាន​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

អ្នក​មាន​សំណាង​ពី​ក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ញញឹមបិទមាត់មិនជិត

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តស្វាយរៀង ប្រាប់ឱ្យអាជ្ញាធរបន្តបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ជ្រោះថ្មតយ ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ក្នុងខេត្តរតនគិរី

ចរាចរណ៍១១ ម៉ោង មុន

ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី៖ សង្គ្រាមត្រូវចប់តាំងពីដំបូងមកម្ល៉េះ តែអ៊ុយក្រែន មិនព្រមចរចាសោះ!

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ចប់ការចរចានៅតួកគីភ្លាម, ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប៤ប្រទេស ទាញទូរស័ព្ទ call ទៅ ត្រាំ ភ្លែត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

លោក គីម អំពាវនាវ​ឲ្យ​កង​កម្លាំង​កូរ៉េ​ខាង​ជើង​ពន្លឿន​ការ​រៀបចំ​សម្រាប់​​ព្រឹត្តិការណ៍​សង្រ្គាម

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

តើវៀតណាម និយាយអ្វីខ្លះ ជុំវិញសមយុទ្ធ «នាគមាស» កម្ពុជា-ចិន?

Sokha Hotels

ព័ត៌មានពេញនិយម