ព័ត៌មានអន្ដរជាតិ
ប្ដីប្រពន្ធមួយគូនៅ ម៉ាឡេស៊ី ពុលត្រីកំពត បន្ទាប់ពីទទួលទានលើកដំបូង
លោកយាយវ័យ ៨៣ ឆ្នាំម្នាក់នៅទីក្រុង Kluang រដ្ឋ JOHOR BAHRU នៃប្រទេសម៉ាឡេស៊ី បានស្លាប់ភ្លាមៗដោយសារពុលត្រីកំពត ខណៈប្ដីរបស់គាត់កំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។

កាលពីថ្ងៃអង្គារ ទី២៨ ខែមីនា ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama លោក Ling Tian Soon បានរាយការណ៍ថា ប្តីប្រពន្ធមួយគូទិញត្រីកំពតតាមហ្វេសប៊ុកដើម្បីសាកទទួលទានលើកដំបូង ស្រាប់តែពុលទាំងពីរនាក់ដល់ថ្នាក់ស្លាប់ស្ត្រីជាភរិយា និងប្ដីចូលបន្ទប់សង្គ្រោះបន្ទាន់ ។
លោក Ling បញ្ជាក់ទៀតថា ប្ដីប្រពន្ធមួយគូនេះហូបត្រីអស់ប្រហែលម៉ោង ៣ រសៀលនៅថ្ងៃសៅរ៍ ក្រោយមកគាត់ចាប់ផ្ដើមបញ្ចេញអាការពុលដូចជា ញ័រខ្លួន និងដង្ហើមខ្លីៗជាដើម ។

ជនរងគ្រោះត្រូវកូនៗបញ្ជូនទៅមន្ទីរពេទ្យនៃទីក្រុង Kluang មិនយូរប៉ុន្មានលោកយាយក៏លាចាកលោកនាវេលាម៉ោង ៧ យប់ក្នុងថ្ងៃដដែលនោះទៅ។ ជាមួយគ្នានេះដែរក្នុងចំណោមត្រី ១៥ គីឡូដែលអតិថិជន ៤ នាក់ទិញ មានតែលោកតាលោកយាយប៉ុណ្ណោះបានបរិភោគ ក្រៅពីនេះគេមិនទាន់ទទួលទាននៅឡើយទេទើបគ្មានបញ្ហា ។

យោងទៅតាមរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA), ត្រីកំពតមានផ្ទុកសារធាតុពុល Tetrodotoxin និង Saxitoxin ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត ហើយសូម្បីការបង្កក ឬចម្អិនក៏មិនអាចបន្សាបជាតិពុលរបស់ត្រីនេះបានដែរ៕
ចុចអាន ៖ ពុលចំណីអាហារ ហាមធ្វើរឿងនេះដាច់ខាត អាចប៉ះពាល់ពោះវៀនកាន់តែខ្លាំង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


