ព័ត៌មានជាតិ
សហគមន៍ចំនួន ១០ នៅស្រុកជើងព្រៃចុះកិច្ចសន្យាកសិកម្មជាមួយរោងម៉ាស៊ីនកិនស្រូវ
លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣នេះ បានចូលរួមជាអធិបតីក្នុងពិធីចុះកិច្ចសន្យាកសិកម្មរវាង សហគមន៍ចំនួន ១០ តំណាងឲ្យកសិករ ៤៣៣ គ្រួសារ នៅស្រុកជើងព្រៃជាមួយរោងម៉ាស៊ីនកិនស្រូវ “ភូមិយើង” លើបរិមាណស្រូវចំនួន ២,៣៣៨តោន។

នៅក្នុងឱកាសនោះ លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា ដើម្បីឲ្យការអនុវត្តកិច្ចសន្យានេះ ទទួលជោគជ័យតម្រូវស្រូវគ្រប់គ្រាន់ ស្រូវមានគុណភាព និងផ្គត់ផ្គង់ទាន់ពេលវេលា ជាដើម។

លោកថា គិតត្រឹមថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំរៀបចំឲ្យមានកិច្ចសន្យាកសិកម្ម រវាងសហគមន៍ និងក្រុមកសិករចំនួន ១០៦ នៅចំនួន ១០ខេត្ត ជាមួយរោងម៉ាស៊ីន និងក្រុមហ៊ុនចំនួន ១៤ ដែលមានកសិករចំនួន ៨,៦២៦ គ្រួសារចូលរួមជាមួយផ្ទៃដីផលិតកម្មស្រូវសរុបចំនួន ២៨,៣១៨ហិកតា និងបរិមាណស្រូវចំនួន ៧៨,៨៩៨តោន។

បើតាមលោកបណ្ឌិត យ៉ង សាំងកុមារ នៅមានកិច្ចសន្យាកសិកម្មបន្តថែមទៀត សម្រាប់រដូវធ្វើស្រែ ២០២៣នេះ។ សម្រាប់អាណត្តិថ្មី រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ផ្តល់អាទិភាពដល់យន្តការកិច្ចសន្យាកសិកម្ម ដើម្បីដោះស្រាយបញ្ហាទីផ្សារ រក្សាលំនឹងថ្លៃកសិផល និងទុនជូនកសិករ និងដាក់ពង្រាយមន្រ្តីសម្របសម្រួលកសិកម្មនៅគ្រប់ឃុំ ដើម្បីគាំទ្រកសិករចងក្រងជាសហគមន៍ ចូលរូមកិច្ចសន្យាកសិកម្ម៕


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


