ជីវិតកម្សាន្ដ
វីជេ ដាដា ប្រកាសបញ្ចប់រឿងជាមួយលោក អ៊ិន សុភិន ក្រោយទទួលសំណង
ដូចប្រិយមិត្តបានដឹងហើយថា ថ្មីៗនេះ ពិធីករ វីជេ ដាដា បានទម្លាយរឿងអាស្រូវដ៏រសើប និងអាម៉ាស់ថ្មីមួយចំពោះលោក អ៉ិន សុភិន ដែលជាម្ចាស់ផលិតកម្ម មហាហង្ស ដែលជំពាក់លុយមិនព្រមសងបង្កការភ្ញាក់ការផ្អើលដល់មហាជនព្រមទាំងអ្នកប្រប្រាស់បណ្តាញសង្គមហ្វេសប៊ុក។

យ៉ាងណាមិញ បន្ទាប់ពីទម្លាយរឿងអាស្រូវលុយប្រមាណ ១ពាន់ដុល្លារ ពីសំណាក់ វីជេ ដាដា ទាមទារឱ្យលោក អ៉ិន សុភិន ធ្វើការដោះស្រាយសំណងនេះបានមួយរយៈខ្លី ទីបំផុតដំណោះស្រាយត្រូវបានបញ្ចប់ទៅវិញដោយសន្តិវិធីក្រោយពេលលោក អ៉ិន សុភិន បានទទួលដោះស្រាយលុយទៅឱ្យលោក វីជេ ដាដា។ នេះបើតាមការបញ្ជាក់ពីពិធីកររូបនេះ។
វីជេ ដាដា បញ្ជាក់ឱ្យដឹងថា “រឿងខ្ញុំជាមួយលោក អ៉ិន សុភិន គឺបានដោះស្រាយរួចហើយបងប្អូន អរគុណបងប្អូនទាំងអស់គ្នាដែបានខមិនលើកទឹកចិត្តខ្ញុំ”។


លោកបានប្រាប់ «កម្ពុជាថ្មី» ថា បញ្ហារឿងលុយកាក់ជាមួយលោក អ៉ិន សុភិន ត្រូវបានដោះស្រាយគ្នារួចរាល់ហើយបន្ទាប់ពីខាងគណនីរបស់លោក អ៉ិន សុភិន បានទាក់ទងមកដើម្បីទូទាត់សំណង។
វីជេ ដាដា បាននិយាយទៀតថា លោកក៏អគុណរាល់ការលើកទឹកចិត្តរបស់អ្នកគាំទ្រហើយលោកបញ្ជាក់ជាថ្មីថា រឿងដែលបានកើតឡើងនេះពុំមែនជាការសម្តែងទេ ដូច្នេះសូមកុំមានការយល់ច្រឡំ ព្រោះនេះជារឿងដែលប៉ះពាល់ដល់កិត្តិយសរបស់គេ។ សម្រាប់វីដេអូចេញកាលពីមុន លោកបានលុបចោលផងដែរ ដើម្បីកុំឱ្យមានការយល់ច្រឡំគ្នាបន្តទៀត ខណៈលោក អ៊ិន សុភិន បានទូទាត់លុយរួចរាល់អស់ហើយ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


