សេចក្ដីជូនដំណឹង
ប្រធានផ្នែកផ្ដល់ផ្ទះជូនអតិថិជនរបស់បុរីឡេងណាវ៉ាត្រា ច្រានចោលព័ត៌មានដែលថាអតិថិជនវ័យ ៨៣ឆ្នាំ អត់ផ្ទះឲ្យស្នាក់នៅ និងទៅនៅវត្ត
ប្រធានផ្នែកគ្រប់គ្រងការប្រគល់ផ្ទះនៃបុរី ឡេង ណាវ៉ាត្រា ប្រកាសច្រានចោលទាំងស្រុងនូវគណនីហ្វេសប៊ុកមួយកាលពេលថ្មីៗនេះ បានបង្ហោះសារចោទប្រកាន់មកលើបុរីថា មិនបានប្រគល់ផ្ទះឲ្យលោកយាយវ័យ ៨៣ឆ្នាំម្នាក់ សូម្បីសសរមួយដើម ក៏មិនបានសាងសង់ផង ជាហេតុបណ្តាឲ្យជីដូនរូបនេះបានទៅនៅវត្តអារាម។

ជុំវិញការបង្ហោះចោទប្រកាន់មកលើបុរី ឡេង ណាវ៉ាត្រា អ្នកស្រី ព្រំ និមល អ្នកគ្រប់គ្រងផ្នែកប្រគល់ផ្ទះបុរី ឡេង ណាវ៉ាត្រា កាលពីថ្ងៃ ២៣ ខែកក្កដា បានចេញមកអំពាវនាវឲ្យអតិថិជន និងប្រជាពលរដ្ឋសូមកុំមានការយល់ច្រឡំ ចំពោះព័ត៌មានចោទប្រកាន់របស់គណនីហ្វេសប៊ុកមួយឈ្មោះ Rothya Cool ថាការផុសនេះ ដូចជាការទាក់ទាញចំណាប់អារម្មណ៍ហួសហេតុពេកហើយ ដោយសរសេរថា លោកយាយអាយុ ៨៣ឆ្នាំ ទិញពីផ្ទះ អ្នកឧកញ៉ា ឡេង ណាត្រា មិនទាន់មានសសរហើយទៅនៅវត្ត។

អ្នកស្រីបន្តថា ក្រុមហ៊ុនមានផ្ទះសង់រួច និងផ្ទះមិនទាន់រួចរាល់ ដែលយើងប្រគល់ផ្ទះរួចរាល់ជារៀងរាល់ថ្ងៃដូចរូបខាងក្រោម។ សមធម៌សច្ច:ធម៌គុណធម៌ និងអនុវត្តកិច្ចសន្យា បានផ្ដល់ព័ត៌មានយ៉ាងច្បាស់ជារឿយៗគ្រប់អតិថិជន ទី១.ផ្ទះដែលមិនទាន់រួចរាល់ក្រុមហ៊ុន បានផ្ដល់ឲ្យរស់នៅផ្ទះដែលសង់រួចរាល់បណ្ដោះអាសន្នសិន រាល់ការចំណាយលើក្រុមហ៊ុនទាំងស្រុង ទំរាំផ្ទះផ្ទាល់ខ្លួនត្រូវបានបញ្ចប់។ ទី២. ក្រុមហ៊ុនបានអនុវត្តកិច្ចសន្យាការសងត្រឡប់ តាមកិច្ចសន្យា។ ទី៣. មានជម្រើសដោះដូរមកតំបន់ផ្សេងមានផ្ទះរួចរាល់ស្រាប់ខ្លះដែរ។

បើតាមអ្នកស្រី ព្រំ និមល «ការយឺតយ៉ាវតែងមានការអន់ចិត្ត តែអាងមានហ្វេសបុកចុះផ្សាយ តែមួយជ្រុងបែបនេះ គឺមិនបានបង្ហាញពីភាពត្រឹមត្រូវឡើយ។ គួរបង្ហាញព័ត៌មានពិតទាំងអស់។ ក្នុងនាមនាងខ្ញុំជាអ្នកសម្របសម្រួល ក្នុងការប្រគល់ផ្ទះយើងខ្ញុំទទួលស្គាល់ផ្ទះ ដែលមានការសង់យឺតចំណែកផ្ទះដែលសង់រួចរាល់ ក៏រាប់ម៉ឺនល្វែងដែដូច្នេះរាល់ការមិនមានផ្ទះ សម្រាប់ឲ្យអតិថិជនស្នាក់អាស្រ័យបណ្ដោះអាសន្ននោះ យើងខ្ញុំសុំច្រានចោលទាំងស្រុង»៕





-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


