សុខភាព
តើមនុស្សប្រុស អាចចាក់វ៉ាក់សាំងការពារមេរោគមហារីកមាត់ស្បូន បានដែរឬទេ?
កន្លងមក មានភាពចម្រូងចម្រាស់ពីការទទួលវ៉ាក់សាំងមហារីកមាត់ស្បូន ដែលសាធារណជនមានការភាន់ច្រឡំថា បុរស មិនអាចចាក់វាំងសាំងប្រភេទនេះបានឡើយ ក៏ព្រោះតែបុរសមិនមានស្បូនដូចស្ត្រី។ ត្រង់ចំណុចនេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ពន្យល់ថា ការចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូន ក៏អាចផ្តល់សម្រាប់បុរសដែរ ព្រោះថា ការចាក់វ៉ាក់ សាំង គឺដើម្បីការពារបុរសនិងស្ត្រី ពីបញ្ហាដែលបង្កដោយវីរុស Human Papilomavirus (HPV) ទៅជាមហារីក។

គ្រូពេទ្យជំងឺទូទៅរូបនេះបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូន HPV Vaccince អាចជួយការពារស្ត្រី និងបុរស ពីគ្រោះថ្នាក់ធ្ងន់ធ្ងរនៃការឆ្លងមេរោគមហារីក ដែលបង្កផលវិបាកផ្សេងៗលើសារពាង្គកាយ ពិសេសប្រដាប់ភេទ រួមនឹងចំពោះសុខភាពទូទៅ។

បើតាមលោកវេជ្ជបណ្ឌិត ហ៊ាង រតនា គុណប្រយោជន៍នៃការចាក់វ៉ាក់សាំងមហារីកមាត់ស្បូនលើមនុស្សប្រុស គឺដើម្បី៖
១. ការពារការឆ្លងមេរោគមហារីកមាត់ស្បូនទៅដៃគូ និងរោគមហារីកដែលអាចកើតមានចំពោះបុរសផ្ទាល់។
២. កាត់បន្ថយភាគរយនៃការកើតជំងឺមហារីកក្រពេញប្រូស្ដាតលើបុរស មហារីកចុងពោះវៀនធំ និងមហារីកបំពង់ក (oropharyngeal cancer) ដែលបង្កពីការរួមភេទដោយប្រើមាត់។
៣. ការពារជំងឺសិរមាន់ (ជាជំងឺពិបាកព្យាបាល)។

សម្រាប់ការចាក់វ៉ាក់សាំងមហារីកមាត់ស្បូននេះដែរ លោកវេជ្ជបណ្ឌិត ណែនាំថា គួរចាក់វ៉ាក់សាំងចាប់ពី Gardasil 4
ឡើងទៅ ដើម្បីការពារបានច្រើនមុខ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ