ព័ត៌មានជាតិ
អ្នកជំនាញ ផ្តាំភាគីពាក់ព័ន្ធជំរុញការអប់រំផ្សព្វផ្សាយបន្ថែមពីសារៈសំខាន់នៃវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនដល់សិស្ស
លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានផ្តាំផ្ញើគ្រប់ភាគីពាក់ព័ន្ធ យកចិត្តទុកដាក់ និងជំរុញការអប់រំផ្សព្វផ្សាយបន្ថែមពីសារៈសំខាន់នៃវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនដល់សិស្ស និងសហគមន៍ ដើម្បីចូលរួមកាត់បន្ថយការឆ្លងជំងឺមហារីកមាត់ស្បូន។ នេះ បើតាមការផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុក ក្រសួងអប់រំ នៅព្រឹកថ្ងៃទី១៧ ខែមីនា។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលបញ្ចប់គម្រោង “វាយតម្លៃផលជះ ការអប់រំបង្ការជំងឺមហារីកមាត់ស្បូននៅតាមសាលារៀន” រៀបចំឡើងដោយនាយកដ្ឋានសុខភាពសិក្សា និងសហការឧបត្ថម្ភដោយអង្គការ CHAI នៅខេត្តកែប។
បើតាមក្រសួងអប់រំ ក្នុងឱកាសនោះ លោកស្រី គឹម សេដ្ឋានី ផ្តាំផ្ញើគ្រប់ភាគីពាក់ព័ន្ធ ដូចជាថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា និងសុខាភិបាលរាជធានី-ខេត្តទាំង២៥ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ មេត្តាយកចិត្តទុកដាក់ និងជំរុញការអប់រំផ្សព្វផ្សាយបន្ថែមពីសារៈសំខាន់នៃវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍ ក្នុងគោលដៅចូលរួមកាត់បន្ថយការឆ្លងជំងឺមហារីកមាត់ស្បូន ក៏ដូចជាជួយសិស្សឱ្យចេះអភិវឌ្ឍខ្លួនប្រកបដោយសុខភាពពេញលេញទាំងកាយ ប្រាជ្ញា ស្មារតី ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។

សូមជម្រាបថា គោលបំណងនៃការរៀបចំសិក្ខាសាលាខាងលើ ដើម្បីបង្ហាញពីតួនាទី និងការទទួលខុសត្រូវរបស់សាលារៀន និងមណ្ឌលសុខភាពក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន ការអប់រំបង្ការ ការធ្វើរបាយការណ៍ និងការចូលរួមរបស់សហគមន៍។ បង្ហាញពីលទ្ធផលចុងក្រោយសំខាន់ៗនៃគម្រោង “វាយតម្លៃផលជះ ការអប់រំបង្ការជំងឺមហារីកមាត់ស្បូននៅតាមសាលារៀន”។ ជាមួយគ្នានេះ ក៏ពិភាក្សា និងប្រមូលធាតុចូលពីបញ្ហាប្រឈម អន្តរាគមន៍ និងយុទ្ធសាស្ត្រក្នុងការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូននៅតាមសាលារៀន ប្រកបដោយប្រសិទ្ធភាព និងជោគជ័យផងដែរ។ នេះ បើតាមការបញ្ជាក់របស់ក្រសួងអប់រំ។
កន្លងមកក្រសួងអប់រំ រួមជាមួយក្រសួង និងអង្គការពាក់ព័ន្ធ បានសហការផ្តល់នូវវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុ ៩ឆ្នាំ ដោយឥតគិតថ្លៃនៅតាមសាលារៀន តាមភូមិ និងមណ្ឌលសុខភាព។ វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន របស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ បានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលនូវសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការបង្ការជំងឺមហារីកមាត់ស្បូន៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


