ព័ត៌មានអន្ដរជាតិ
ស្លាប់ ៩ របួស ១១៥ ក្នុងហេតុការណ៍ផ្ទុះឃ្លាំងដាក់ផាវ និងកាំជ្រួចនៅថៃ
មនុស្សចំនួន ៩ នាក់បានស្លាប់ និងជាង ១០០ នាក់រងរបួស ដោយសារហេតុការណ៍ផ្ទុះឃ្លាំងដាក់ផាវ និងកាំជ្រួចគ្រប់ប្រភេទ នៅប្រទេសថៃ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៣។
យោងតាមការផ្សាយរបស់គេហទំព័រ Thai PBS បានបញ្ជាក់ថា ឃ្លាំងផ្ទុកផាវ និងកាំជ្រួចដ៏ធំមួយ បានផ្ទុះឆេះយ៉ាងខ្លាំង ហាក់បីដូចជាផ្ទុះឃ្លាំងគ្រាប់កាំភ្លើងយ៉ាងដូច្នេះដែរ ដែលធ្វើឱ្យសមត្ថកិច្ចមានការលំបាកក្នុងការចូលពន្លត់ ព្រោះទីតាំងកើតហេតុវាជាមូលដ្ឋានរំសេវ ដូច្នេះការអន្តរាគមន៍បានអូសបន្លាយពេលតាំងពីរសៀលថ្ងៃទី ២៩ កក្កដា រហូតដល់យប់ជ្រៅ។

កន្លែងកើតហេតុស្ថិតនៅជាប់ផ្សារមូណុក ក្នុងស្រុក សុង៉ៃកូឡុក ខេត្តនរ៉ាធីវ៉ាត ប្រទេសថៃ។ បើតាមការលើកឡើងពីលោកអភិបាលខេត្ត សាណាន់ ផុងអាក់សន បញ្ជាក់ថា នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ គឺមានមនុស្សស្លាប់ចំនួន ៩ នាក់ និងរងរបួសធ្ងន់ ស្រាល សរុបចំនួន ១១៥ នាក់ ដែលក្រុមសង្គ្រោះប្រញាប់បញ្ជូនជនរងគ្រោះបែងចែកទៅគ្រប់មន្ទីរពេទ្យធំៗ និងក្រុមគ្រូពេទ្យមួយចំនួនចុះមកដល់កន្លែងកើតហេតុតែម្តង។
ចំណែកដើមចមនៃការផ្ទុះឆេះនេះ លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា គឺអាចបណ្តាលមកពីជាងផ្សាដែក មានការធ្វេសប្រហែស ក្នុងពេលជួសជុលឃ្លាំងស្តុកមួយកន្លែង ហើយប្រហែលជាផ្កាភ្លើងខ្ទាតខ្ចាយទៅប៉ះនឹងរំសេវ ឬក៏ផាវ និងកាំជ្រួចដែលរក្សាទុកនៅក្បែនោះ ទើបបណ្តាលអោយផ្ទុះនិងឆាបឆេះឡើងតែម្តង៕



អត្ថបទ៖ សោ និយមរ័ត្ន
ប្រភព៖ Thai PBS
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


