Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ពន្យារពេល បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី សាជាថ្មី

បានផុស

នៅ

ការបោះឆ្នោតដែលគ្រោងទុកនៅថ្ងៃសុក្រទី៤ខែសីហា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ត្រូវបានប្រធានសភាលោក Wan Muhamad Noor ប្រកាសពន្យារពេល។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Wan ​និយាយ​ថា​ ដំណើរការ​នេះ​នឹង​ត្រូវ​រង់ចាំ​ការអនុម័ត​របស់​តុលាការ​ធម្មនុញ្ញ​ លើ​ញត្តិ​ដែល​ជំទាស់​នឹងសេចក្តីសម្រេចរបស់​សភា ពាក់ព័ន្ធបេក្ខភាពរបស់មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខលោក Pita Limcharoenrat ជាមុនសិន។

តុលាការធម្មនុញ្ញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ពាក្យបណ្តឹង ចាំបាច់ត្រូវពិចារណាឲ្យបានប្រុងប្រយ័ត្នជាទីបំផុត។

យោងតាមសេចក្តីថ្លែងការណ៍ តុលាការបានបញ្ជាឲ្យបុគ្គលិករបស់ខ្លួន សិក្សាព័ត៌មាននានា ដើម្បីគាំទ្រដល់ការពិចារណា ព្រោះញត្តិនោះពាក់ព័ន្ធនឹងបញ្ហារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ហើយតុលាការរំពឹងថានឹងធ្វើសេចក្តីសម្រេចនៅថ្ងៃទី១៦ខែសីហា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post, Nation

ចុចអាន៖ បក្សភឿថៃ ប្រកាសបេក្ខជនកាន់ក្រសួងធំៗចំនួន ៥ ខណៈកូនស្រីលោក ថាក់ស៊ីន ជារដ្ឋមន្ត្រីការបរទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម