ព័ត៌មានអន្ដរជាតិ
បក្សភឿថៃ ប្រកាសបេក្ខជនកាន់ក្រសួងធំៗចំនួន ៥ ខណៈកូនស្រីលោក ថាក់ស៊ីន ជារដ្ឋមន្ត្រីការបរទេស
បន្ទាប់ពីប្រកាសត្រៀមខ្លួនដើម្បីបង្កើតរដ្ឋាភិបាលថ្មី ដោយមិនមានគណបក្សចលនាឆ្ពោះទៅមុខចូលរួមនោះ, គណបក្សភឿថៃបានដាក់ចេញផែនការដើម្បីបង្កើតគណៈរដ្ឋមន្ត្រីថ្មី ជាមួយនឹងការតែងតាំងបេក្ខជននៅក្នុងគណបក្សរបស់ខ្លួនឲ្យកាន់ក្រសួងធំៗចំនួន ៥ ។
ប្រសិនបើមិនមានអ្វីប្រែប្រួល និងដំណើរការតាមការគ្រោងទុកនោះ អតីតមហាសេដ្ឋីអចលនទ្រព្យគឺលោក Srettha Thavisin នឹងក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ នៅក្នុងការបោះឆ្នោតជុំបន្ទាប់ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៤ ខែសីហានេះ ។
ទន្ទឹមនោះ មេដឹកនាំគណបក្សភឿថៃ លោក Chonlanan Srikaew នឹងធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខណៈបេក្ខភាពនាយករដ្ឋមន្ត្រីម្នាក់ទៀតរបស់គណបក្សគឺលោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីរបស់លោក Thaksin នឹងក្លាយជារដ្ឋមន្ត្រីក្រសួងការបរទេស ។
ចំណែកតំណែងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងថាមពល អាចនឹងត្រូវកាន់កាប់ដោយអគ្គលេខាធិការបក្សលោក Prasert Jantararuangtong ឬក៏មេដឹកនាំស្ដីទីរបស់បក្សភឿថៃលោក Julapun Amornvivat ខណៈតំណែងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ គណបក្សនឹងអញ្ជើញអ្នកមកពីខាងក្រៅមកកាន់តំណែងមួយនេះ ។
ទន្ទឹមនោះ សម្រាប់ក្រសួងដែលនៅសេសសល់ គណបក្សភឿថៃនឹងពិភាក្សាជាមួយភាគីដែលចូលរួមជាមួយសម្ព័ន្ធរបស់ខ្លួន ខណៈនៅពេលនេះគឺមិនទាន់ត្រូវបានលាតត្រដាងនៅឡើយទេ ។ ទោះជាយ៉ាងណា គណបក្សនីមួយៗនឹងមានតំណែងជារដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រី ដោយផ្អែកលើចំនួនសមាជិកសភាដែលឈ្នះក្នុងការបោះឆ្នោត ជាពិសេសស្ថិតលើការចរចាជាមួយបក្សភឿថៃ ។
គួរបញ្ជាក់ថា គណបក្សភឿថៃដែលជាបក្សឈ្នះឆ្នោតលំដាប់ទី ២ បានឈានមុខគេក្នុងការបង្កើតរដ្ឋាភិបាលបន្ទាប់ ក្រោយបក្សចលនាឆ្ពោះទៅមុខបានបាត់បង់ឱកាសមាស បន្ទាប់ពីមេដឹកនាំគណបក្ស និងបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់គឺលោក Pita Limjaroenrat មិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសមាជិកសភាសម្រាប់កៅអីនាយករដ្ឋមន្ត្រីឡើយ ដោយសារតែគោលបំណងចង់ធ្វើវិសោធនកម្មមាត្រាទី ១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ប្រមាថព្រះមហាក្សត្រនេះឯង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព៖ The Nation Thailand
ចុចអាន ៖ បក្សភឿថៃ ពន្យល់មូលហេតុដើរចេញពីក្រុមចម្រុះដឹកនាំដោយលោក Pita

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
នយោបាយ៥ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ