ព័ត៌មានជាតិ
កសិករមួយចំនួន នៅតែបន្តចិញ្ចឹមគោលក្ខណៈគ្រួសារ ទោះបីតម្លៃទីផ្សារមានការធ្លាក់ចុះក៏ដោយ
ប្រជាកសិករមួយចំនួន បានប្រាប់ថា តម្លៃទីផ្សារគោចិញ្ចឹមលក្ខណៈគ្រួសាររបស់ពួកគាត់ មានការធ្លាក់ចុះគួរឲ្យកត់ សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តែទោះជាយ៉ាងណាក៏ដោយ ពួកគាត់នៅតែបន្តការចិញ្ចឹមនេះបន្តទៀត។

លោក សុខ ពៅ ជាកសិករចិញ្ចឹមគោលក្ខណៈគ្រួសារ ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានប្រាប់សារព័ត៌ មានកម្ពុជាថ្មីថា ទោះបីទីផ្សារគោធ្លាក់ចុះយ៉ាងណាក៏ដោយ ក៏លោកនៅតែមិនបោះបង់ការចិញ្ចឹមគោនេះដែរ។ រាល់ថ្ងៃលោកចិញ្ចឹមគោគួបផ្សំការធ្វើស្រែចំការបន្ថែម ដើម្បីផ្គត់ផ្គង់គ្រួសារបានមួយចំណែក។

លោកបានបន្តទៀតថា ការចិញ្ចឹមគោទោះបីមិនធ្វើឲ្យមានបាន តែវាអាចចំណេញសម្រាប់លោកជាកសិករស្រាប់។ ជាក់ស្ដែង ការចិញ្ចឹមគោរបស់គាត់ពីមួយឆ្នាំទៅមួយឆ្នាំ អាចលក់បានប្រាក់ខ្លះ ដើម្បីទិញម៉ូតូ និងផ្គត់ផ្គង់ការសិក្សារៀនសូត្ររបស់កូនចៅ បានមួយកម្រិតអំពីរបរចិញ្ចឹមគោលក្ខណៈគ្រួសាររបស់គាត់។ លោក សុខ ពៅ បញ្ជាក់ទៀតថា ការចិញ្ចឹមគោលក្ខណៈគ្រួសារ អាចមានផលចំណេញជាច្រើនទៀតដូចជា៖ លាមកគោ អាចកែឆ្នែទៅជាជីសម្រាប់ដាំដុះ ដំណាំស្រែ ស្វាយ ក្រូច និងចេក ជាដើម។

បន្ថែមពីលើនេះលោក សុខ ពៅ ក៏បានអំពាវនាវដល់ប្រជាកសិករផ្សេងទៀត ជាពិសេសតំបន់ជនបទ បន្តចិញ្ចឹមគោលក្ខណៈគ្រួសារឲ្យបានច្រើនៗឡើង ដើម្បីផ្គត់ផ្គង់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។
ចំណែកឯលោក ចន្ទ ផាន កសិករចិញ្ចឹមគោលក្ខណៈគ្រួសារ ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានប្រាប់មកសារព័ត៌មានកម្ពុជាថ្មីដែរថា ការចិញ្ចឹមគោលក្ខណៈគ្រួសារកាលពីដើមឡើយ មានទីផ្សារគួរសម ព្រោះគោដែលលោកចិញ្ចឹម ភាគច្រើនជាប្រភេទគោកូនកាត់ សុទ្ធសឹងតែជាពូជល្អ សម្រាប់យកទៅបង្កាត់ជាមួយពូជផ្សេងៗទៀត។ លោកបន្ថែមថា កាលពីមុន គោពូជ ឬគោកូនកាត់ ដែលលោកចិញ្ចឹម គឺមានតម្លៃថ្លៃគួរសមដោយ ១នឹម លក់បានតម្លៃចន្លោះពី ១៥លានរៀល ទៅ ២០លានរៀល មិនខ្វះឈ្មួញទិញនោះឡើយ។

លោក ចន្ទ ផាន បញ្ជាក់ថា មកដល់ពេលនេះបច្ចុប្បន្ននេះ ការចិញ្ចឹមគោលក្ខណៈគ្រួសារ ត្រូវបានថយចុះយ៉ាងខ្លាំង ស្របពេលគ្មានឈ្មួញទិញ និងតម្លៃគោក៏ធ្លាក់ចុះទៅតាមហ្នឹងដែរ។ ដោយសារ លោក សង្កេតឃើញថា បច្ចុប្បន្ននេះអ្វីៗត្រូវបានជំនួសដោយគ្រឿងយន្តដូចជា៖ ត្រាក់ទ័រ ឬគោយន្ត និងបច្ចេកវិទ្យាទំនើបៗផ្សេងទៀត មកជំនួសកម្លាំងមនុស្ស និងសត្វបានឆាប់រហ័សជាងមុនឆ្ងាយណាស់៕
អត្ថបទ៖ សួស សិត
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ២២ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


