ព័ត៌មានអន្ដរជាតិ
ថៃប្រាប់ពលរដ្ឋខ្លួនដែលរស់នៅ កូរ៉េខាងត្បូង ឲ្យប្រយ័ត្នប្រយែង ក្រោយការគំរាមសម្លាប់តាមអ៊ីនធឺណិត
កាលពីថ្ងៃទី៩ ខែសីហា ម្សិលមិញនេះ ស្ថានទូតថៃប្រចាំទីក្រុងសេអ៊ូល បានចេញការជូនដំណឹងសម្រាប់ប្រជាជនថៃដែលធ្វើដំណើរទៅកូរ៉េខាងត្បូងក្នុងអំឡុងពេលនេះ។ សូមប្រយត្ន័ចំពោះឧក្រិដ្ឋកម្មគំរាមសម្លាប់ដោយបង្ហោះតាមអ៊ីនធឺណិត។

ស្ថានទូតថៃប្រចាំទីក្រុងសេអ៊ូលបានបញ្ជាក់ថា ក្នុងអំឡុងពេលនេះមានឧប្បត្តិហេតុនៃឧក្រិដ្ឋជនចាក់សម្លាប់អ្នកដំណើរតាមដងផ្លូវដោយកាំបិត។ ហេតុការណ៍ដំបូងបានកើតឡើងនៅថ្ងៃទី ២១ ខែកក្កដាឆ្នាំ ២០២៣ នៅជិតស្ថានីយ Sillim ក្នុងទីក្រុងសេអ៊ូល បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសបីនាក់។
ក្រោយមកនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ មានអ្នកវាយប្រហារម្នាក់ទៀត បានបុករថយន្តនិងប្រើកាំបិតចាក់នៅម្តុំផ្សារទំនើបមួយកន្លែង នៅទីក្រុង Seongnam ខេត្ត Gyeonggi បណ្ដាលឲ្យមនុស្សស្លាប់១នាក់ និងរបួស១៣នាក់។
ដោយឡែកកាលពីពេលថ្មីៗនេះ ប៉ូលិសនៃសាធារណរដ្ឋកូរ៉េបញ្ចាក់ថា ខ្លួនកំពុងស៊ើបអង្កេតលើមនុស្ស ៤៦ នាក់ដែលសង្ស័យថាបានបង្ហោះសារគំរាមកំហែង។ សម្លាប់មនុស្សនៅកន្លែងផ្សេងៗគ្នា ភាគច្រើនគឺនៅទីក្រុងសេអ៊ូល ក្នុងលក្ខណៈនៃការប្រព្រឹត្តបទល្មើសធ្វើត្រាប់តាម។
ដូច្នេះដើម្បីសុវត្ថិភាពពលរដ្ឋខ្លួនស្ថានទូតថៃប្រចាំទីក្រុងសេអ៊ូល បានណែនាំប្រជាជនខ្លួនដែលរស់នៅនិងត្រូវធ្វើដំណើរទៅកាន់កូរ៉េខាងត្បូងឲ្យប្រុងប្រយ័ត្នដូចតទៅ៖
១ សូមប្រុងប្រយ័ត្នបន្ថែមទៀត។ ពេលធ្វើដំណើរដោយមធ្យោបាយធ្វើដំណើរសាធារណៈក្នុងដំណាក់កាលនេះ សូមសង្កេតមើលមនុស្សផ្សេងទៀត និងជុំវិញខ្លួន។ ចៀសវាងការប្រើទូរស័ព្ទចល័ត, ស្ដាប់តន្ត្រីដោយប្រើកាសគ្រប់ពេលវេលា។
២ សូមប្រើប្រាស់ផ្លូវសំខាន់ៗ និងចៀសវាងផ្លូវដាច់ស្រយាល។ បើត្រូវធ្វើដំណើរទៅកន្លែងតែម្នាក់ឯង ព្រោះអាចស្រែករកជំនួយពីអ្នកដទៃ។
៣ បើត្រូវគេវាយប្រហារ ត្រូវស្រែករកជំនួយពីអ្នកជុំវិញខ្លួន។
៤ ប្រសិនបើជនជាតិថៃនៅកូរ៉េខាងត្បូងត្រូវការជំនួយក្នុងគ្រាអាសន្ន អាចទូរស័ព្ទទៅផ្នែកកុងស៊ុលនៃស្ថានទូតតាមរយៈទូរស័ព្ទដែលបានបង្ហាញជូនភ្លាមៗ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប៉ូលិស កូរ៉េខាងត្បូង បង្កើនសន្តិសុខក្នុងប្រទេស ក្រោយមានការបង្ហោះគំរាមសម្លាប់តាមអនឡាញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


