Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិស កូរ៉េខាងត្បូង បង្កើនសន្តិសុខក្នុងប្រទេស ក្រោយមានការបង្ហោះគំរាមសម្លាប់តាមអនឡាញ

បានផុស

នៅ

ប៉ូលិសនៅប្រទេសកូរ៉េខាងត្បូង កំពុងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងឃាតកម្មតាមប្រព័ន្ធអ៊ីនធឺណេត បន្ទាប់ពីមានការចាក់សម្លាប់គ្នាក្នុង និងក្រៅរាជធានី។

រូបភាព Yonhap News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា បុរស​ម្នាក់បានកាន់​កាំបិតដើរ​ចាក់​អ្នក​ថ្មើរ​ជើង​ក្នុង​ទីក្រុង​សេអ៊ូល បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​បី​នាក់​របួស។ ចំណែកកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បុរស​ម្នាក់​ទៀត​បាន​បើក​ការ​វាយ​ប្រហារ​ដោយកាំបិត​នៅរាជធានី ខណៈមនុស្ស​ម្នាក់​បាន​ស្លាប់ និង ១៣ នាក់​ផ្សេង​ទៀត​​រង​របួសធ្ងន់។

ចាប់តាំងពី​ឧបទ្ទវហេតុ​ទាំងនោះបានកើតឡើងមក ការ​គំរាមកំហែង​ដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មស្រដៀងគ្នានេះ ត្រូវបាន​បង្ហោះ​នៅលើ​អ៊ីនធឺណិត ដែល​ជំរុញ​ឲ្យ​ប៉ូលិស​ប្រមូល​ផ្តុំ​មន្ត្រី​ដើម្បី​ទប់ទល់នឹងការវាយប្រហារដែលអាចកើតមាន។

ក្នុងនោះដែរ ប៉ូលិសនៅទីក្រុងសេអ៊ូលបានដាក់ពង្រាយអង្គភាពពិសេសមួយ និងរថពាស​ដែកទៅកាន់តំបន់​ជុំវិញស្ថានីយ៍ Gangnam។ មន្ត្រីប្រដាប់អាវុធត្រូវបានគេឃើញដើរល្បាតកន្លែងពាណិជ្ជកម្ម និងទីតាំងផ្សេង​ទៀតកាលពីថ្ងៃអង្គារ។

ដោយឡែក ស្ត្រី​ម្នាក់​ក្នុង​វ័យ​៣០​ឆ្នាំ​បាន​និយាយ​ថា ចាប់​តាំង​ពី​ការ​វាយ​ប្រហារនោះមក សហគមន៍​របស់ពួកគេរស់នៅទាំងភាព​ភ័យ​ខ្លាច ​។ អ្នកស្រី​ក៏​បាន​និយាយ​ដែរ​ថា ​អ្នកស្រី​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​ដោយសារ​វិធានការ​សន្តិសុខ​ដែល​បាន​កើនឡើង ប៉ុន្តែ​គិតថា​ពួកគេ​នឹង​រួមចំណែក​ដល់​សុវត្ថិភាព​របស់​ពលរដ្ឋ។

ទោះយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា ​ប៉ូលិស​បានកំណត់អត្តសញ្ញាណមនុស្សចំនួន ៥៩នាក់ដែលសង្ស័យថាបានបង្ហោះការ​គំរាមកំហែង ឬចូលរួមក្នុងអាកប្បកិរិយា​ឧក្រិដ្ឋកម្ម​ផ្សេងទៀតគិតត្រឹមថ្ងៃច័ន្ទ ហើយជាងពាក់កណ្តាលនៃពួកគេមានអាយុចាប់ពី ១០ ដល់ ១៩ ឆ្នាំ។ របាយការណ៍​ក៏និយាយផងដែរថាការ​គំរាមកំហែង​ភាគច្រើនហាក់ដូចជា​បោកបញ្ឆោតប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖NHK

ចុចអាន៖ក្មេងប្រុសម្នាក់ប្រកាច់បែកពពុះមាត់ភ្លាមៗ ខណៈយន្តហោះហៀបនឹងចាកចេញពី ក្វាងចូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា និងអូស្រ្តាលី ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​គាំទ្រ​ចំពោះ​ដំណើរ​ទស្សនកិច្ច​សម្តេច​ធិបតីទៅ​ជប៉ុន​នៅ​ចុងខែ​នេះ

សន្តិសុខសង្គម៧ ម៉ោង មុន

សព​បុរស​ដែល​លោត​ទឹក​នៅ​លើ​ស្ពានជ្រោយចង្វារ ​ត្រូវបានប្រទះ​ឃេីញ​ហេីយ

កីឡា៨ ម៉ោង មុន

ស្មាត់មកពី អាស៊ី Ishikawa ជួយឱ្យក្លិបអ៊ីតាលី Perugia ឈ្នះជើងឯក CEV Champions League

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ការដាក់ចេញផែនការបណ្តុះបណ្តាលធនធាន​មនុស្ស​ជំនាញ​ក្នុង​វិស័យព័ត៌មាន ស្រប​តាម​ការ​វិវឌ្ឍនៃបច្ចេកវិទ្យា

សន្តិសុខសង្គម១៣ ម៉ោង មុន

ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយា​ល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ

ចរាចរណ៍៩ ម៉ោង មុន

រថយន្ត​បុក​ម៉ូតូសណ្តោង រួច​ទៅ​បុករថយន្តមួយទៀត បណ្តាល​ឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់

សន្តិសុខសង្គម២០ ម៉ោង មុន

Update ៖ ករណីនារីម្នាក់ ធ្លាក់ពីលើអគារនៅខណ្ឌចំការមន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិក បញ្ជូនដ្រូនឈ្លបយកការណ៍ទៅសមុទ្រខ្មៅជាថ្មី ក្រោយកិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន គ្មានបានផល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាជ្ញាធរ​ចិន​ប្រកាស​អាសន្ន​គ្រោះ​មហន្តរាយ ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ឆក់​យក​ជីវិត​មនុស្ស​៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម