Connect with us

ព័ត៌មានជាតិ

Update: តុលាការអនុញាតឱ្យ​ឧកញ៉ា អ៊ាន សៀវមុី វិលទៅផ្ទះវិញហើយ

បានផុស

នៅ

ឧកញ៉ា អ៊ាន សៀវមុី ត្រូវបាន​តុលា​ការអនុញ្ញាតឱ្យ​វិល​​ទៅកាន់​លំនៅឋាន​​វិញ​ក្រោយ​ចូល​​ខ្លួន​​ឆ្លើយ​បំភ្លឺ​​ទាក់ទងនឹង​បទ​បរិហាកេរ្តិ៍​ នៅ​តុលា​ការ​នៅ​រសៀល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១​។ ក្រោយ​ចេញ​ពីតុលាការ​ឧកញ៉ា អ៊ាន សៀវមុី​មិន​បាន​ឆ្លើយ​តប​នឹង​សំនួររបស់​អ្នក​សារព័ត៌មាន​​ឡើយ។

លោកស្រី ចៅក្រម ស៊ លី​ណា បាន​ធ្វើការ​សាកសួរ​លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​​ម៉ី តាម​ដីកា​សន្និដ្ឋាន​ចោទប្រកាន់​របស់​តំណាង​អយ្យការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ច​បានចុះទៅចាប់ខ្លួនឧកញ៉ា អ៊ាន សៀវម៉ី នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធបណ្ដឹងបរិហាកេរ្ដិ៍។ ការ​ចុះទៅឡោមព័ទ្ធផ្ទះ ដើម្បីអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ។

ប៉ុន្ដែការចាប់ខ្លួនមិនបានសម្រេចឡើយ ដោយឧកញ៉ា អ៊ាន សៀវម៉ី បានគេចចេញពីផ្ទះរបស់ខ្លួន ដូច្នេះបន្ទាប់ពីឡោមព័ទ្ធផ្ទះអស់ជាច្រើនម៉ោង និងរកមិនឃើញឧកញ៉ា អ៊ាន សៀវម៉ី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសម្រេចដកចេញមកវិញ៕

អត្ថបទ៖​មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម