ព័ត៌មានជាតិ
រកឃើញកូនសត្វត្រយងយក្ស ២ក្បាលក្នុងសម្បុក លើដើមឈើ
កូនសត្វត្រយងយក្សចំនួន ២ក្បាលត្រូវបានរកឃើញក្នុងសម្បុកលើដើមឈើ នៅតំបន់ការពារសំបុកសត្វស្លាប ក្នុងដែនជម្រកសត្វព្រៃកែវសីមា។ នេះបើតាមការឲ្យដឹងរបស់ក្រុមការងារគម្រោងរេដបូក កែវសីម៉ា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការសមាគមអភិរក្សសត្វព្រៃ ប្រចាំខេត្តមណ្ឌលគិរីបានរកឃើញសារជាថ្មីនូវកូនសត្វបក្សីត្រយងយក្សមួយសម្បុក ដែលមានកូនត្រយងយក្សចំនួនពីរក្បាល និងត្រយងយក្សជំទង់ពីរក្បាល នៅក្នុងរដូវបង្កកំណើតរបស់វា។ កូនបក្សីត្រយងយក្សទាំងពីរនេះ បានញាស់ធំធាត់ និងអាចហើរចេញពីសម្បុកបាននាពេលឆាប់ៗខាងមុខនេះ។

ត្រយងយក្ស គឺជាបក្សីតំណាងអត្តសញ្ញាណជាតិនៃប្រទេសកម្ពុជា ហើយវាត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលចំនួនរបស់វាត្រូវបានប៉ាន់ប្រមាណថានៅសល់ក្នុងព្រៃធម្មជាតិត្រឹម ២០០ ទៅ ៣០០ ក្បាលតែប៉ុណ្ណោះ។ ក្នុងនោះផងដែរកម្ពុជា គឺជាប្រទេសដែលមានចំនួនសត្វត្រយងយក្សច្រើនជាងគេបំផុត ស្មើនឹង៩០% នៃចំនួនសរុបលើពិភពលោក។ បច្ចុប្បន្ន បក្សីដែលជានិមិត្តរូបរបស់កម្ពុជានេះ កំពុងទទួលរងការគំរាមកំហែងយ៉ាងច្រើនពីសកម្មភាពនានារបស់មនុស្ស ដូចជាការកាប់បំផ្លាញទីជម្រក ការបង្កសំឡេងរំខាន ការបរបាញ់ និងការដាក់អន្ទាក់ខុសច្បាប់ជាដើម។

ហេតុដូច្នេះ ក្រុមការងារគម្រោងរេដបូក កែវសីម៉ា និងក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការសមាគមអភិរក្សសត្វព្រៃ ប្រចាំខេត្តមណ្ឌលគិរី អំពាវនាវឲ្យចូលរួមទាំងអស់គ្នាក្នុងការថែរក្សាការពារសត្វបក្សីនិមិត្តរូបនេះ ក៏ដូចសត្វព្រៃផ្សេងទៀត តាមរយៈការមិនបរិភោគសាច់សត្វព្រៃ មិនដាក់អន្ទាក់ មិនកាប់ព្រៃឈើ និងមិនកាប់រានដីព្រៃខុសច្បាប់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


