សុខភាព
តើអ្វីទៅជាជំងឺមហារីកមាត់ស្បូន?
ជំងឺមហារីកមាត់ស្បូន គឺជាការវិវត្តមិនប្រក្រតី និងលឿនខុសធម្មតា នៃកោសិការរបស់មាត់ស្បូនស្ត្រី បង្កើតបានជាដុំសាច់ ដែលយើងតែងតែហៅថា ជាជំងឺដុំសាច់មហារីក។ វាមាននិន្នាការរាលដាលសរីរាង្គជុំវិញ (Invasion) និងសរីរាង្គនៅឆ្ងាយ (Metastasis)។ ជំងឺនេះឈរលំដាប់ទី១នៃជំងឺមហារីករបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជា។

២) ការព្យាបាលជំងឺមហារីកមាត់ស្បូនមានអ្វីខ្លះ? ការព្យាបាលជំងឺមហារីកមាត់ស្បូនធ្វើតាមដំណាក់ កាលរបស់ជំងឺ (FIGO classification) ប៉ុន្តែជាទូទៅការព្យាបាលរួមមាន ៖
– ការព្យាបាលដោយកាំរស្មី (ការបញ្ចាំង និងស្អំ)
– ការចាក់ថ្នាំគីមី
– ការវះកាត់
៣) ហេតុអ្វីត្រូវការកាំរស្មីក្នុងការព្យាបាល ?
– ជាវិធីសាស្ត្រដើរតួយ៉ាងសំខាន់ដែលជាលក្ខណៈស្តង់ដារក្នុងការព្យាបាលជំងឺមហារីកមាត់ស្បូនចាប់ពីដំណាក់ការ IB3-IVA (ទំហំដុំសាច់ធំជាង៤ស.ម ឫដុំសាច់រាលដាលដល់សរីរាង្គជាប់មាត់ ស្បូន)។
– ការព្យាបាលដោយកាំរស្មី គឺមានគោលដៅសម្លាប់ រឺបំផ្លាញកោសិកាមហារីក ដោយរក្សានូវការ ប៉ះពាល់ទៅលើសរីរាង្គជិតខាងឲ្យបានតិចតួចបំផុត។
– ព្យាបាលក្នុងគោលបំណងឲ្យជាសះស្បើយ (Curative radiotherapy): ការព្យាបាលដោយកាំរស្មី បូករួមជាមួយនឹងការព្យាបាលដោយការចាក់ថ្នាំគីមី និងការស្អំដោយកាំរស្មី។
– ព្យាបាលក្នុងគោលបំណងពន្យារ រឺសម្រន់ (Palliative radiotherapy): ការព្យាបាលដើម្បីកាត់បន្ថយនូវការឈឺចាប់ ឬ ទប់មិនឲ្យមានការហូរឈាមភ្លាមៗ ដើម្បីពន្យាជីវិត និងគុណភាពជីវិតចុងក្រោយរបស់អ្នកជំងឺ។

៤) ប្រភេទនៃការព្យាបាលដោយកាំរស្មីក្នុងជំងឺមហារីកមាត់ស្បូនមាន៖
– ការបញ្ចាំងកាំរស្មី (External Beam Radiotherapy): កាំរស្មីត្រូវបានបញ្ចេញពីម៉ាស៊ីនដោយមានការ ឆ្លងកាត់ស្បែក និងសរីរាង្គដទៃទៀតរហូតទៅដល់ដុំសាច់ដែលត្រូវព្យាបាល។
– ការស្អំដោយកាំរស្មី (Brachytherapy): ជាការដាក់បញ្ចូលប្រភពកាំរស្មីឲ្យជិត រឺ ក្នុងដុំសាច់ដែលត្រូវព្យាបាលតែម្តង ដោយកាំរស្មីមិនឆ្លងកាត់ស្បែក និងសរីរាង្គផ្សេងៗ។
សូមមេត្តាមកពិគ្រោះយោបល់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីយល់ដឹងបន្ថែមពីការព្យាបាលជំងឺមហារីកមាត់ស្បូនដោយកាំរស្មី៕
អត្ថបទ ៖ រស្មី


-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


