Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានពេទ្យប៉ូលិស ៖ ពេលនេះសុខភាពលោក ថាក់ស៊ីន កំពុងស្ថិតក្នុង​ដំណាក់ការព្រួយបារម្ភ

បានផុស

នៅ

លោកឧត្តមសេនីយ៍ទោ Sophonrat Singhajaru ប្រធានមន្ទីរពេទ្យប៉ូលិសក្រុងបាងកកបាននិយាយកាលពីសុក្រថា ពេលនេះស្ថានភាពសុខភាពរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា កំពុងស្ថិតក្នុងដំណាក់កាលព្រួយបារម្ភ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិតផ្នែកវះកាត់រូបនេះបញ្ជាក់ទៀតថា ទោះសុខភាពរបស់លោក ថាក់ស៊ីន ស្ថិតក្នុងដំណាក់ការដ៏គួរឲ្យព្រួយបារម្ភយ៉ាងណាក៏ដោយ ប៉ុន្តែខាងពេទ្យនឹងមិនបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យឯកជនផ្សេងទៀតដើម្បីធ្វើការព្យាបាលនោះទេ ។

បច្ចុប្បន្នអតីតនាយករដ្ឋមន្ត្រីថៃវ័យ ៧៤ ឆ្នាំរូបនេះកំពុងសម្រាកព្យាបាលជំងឺលើសឈាមនៅមន្ទីរពេទ្យប៉ូលិសជាន់ទី១៤ ក្នុងបន្ទប់លេខ ១៤០១ ក្រោយបញ្ជូនចេញពីមន្ទីរពេទ្យរបស់នាយកដ្ឋានអប់រំកែប្រែ Remand ក្នុងទីក្រុងបាងកកទាំងកណ្ដាលយប់ថ្ងៃទី២៣ ខែសីហាកន្លងទៅ បន្ទាប់ពីលោកមានអាការតឹងទ្រូង និងគេងមិនលក់ ។

គួរបញ្ជាក់ថា ក្រៅពីជំងឺលើសឈាម លោក ថាក់ស៊ីន នៅមានជំងឺរួមគ្នាចំនួន ៣ មុខផ្សេងទៀតដូចជា ជំងឺសរសៃឈាមបេះដូង Ischemia, ជំងឺសួតធ្ងន់ធ្ងរ និងជំងឺឆ្អឹងខ្នង ខណៈរហូតមកដល់ពេលនេះក្រុមវេជ្ជបណ្ឌិតចំនួន ៦ រូបដែលមានឯកទេសផ្នែកបេះដូង សួត និងជំងឺកូវីដ ១៩ ក៏ត្រូវបានដាក់ប្រចាំការសម្រាប់ព្យាបាលលោកផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ មកដឹងលេខបន្ទប់ដែលលោក ថាក់ស៊ីន កំពុងសម្រាកព្យាបាលនៅពេទ្យ​ប៉ូលិសក្រុងបាងកក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣ ម៉ោង មុន

​រង្វង់​កប់ពពក丨ផ្ទះធំប្រណិតនៅ La Vista ONEសញ្ញាសម្គាល់ខ្ពស់បំផុតនៅភ្នំពេញ!

កីឡា៦ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ៦ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម