ព័ត៌មានជាតិ
យុវជនម្នាក់ខឹងម្តាយស្តីបន្ទោសផ្ទុះកំហឹងយកគម្របធុងទឹកគប់ទៅលើម្ដាយបណ្ដាលឲ្យរបួស
យុវជនចិត្តខ្លាំងម្នាក់ខឹងម្ដាយស្តីបន្ទោសផ្ទុះកំហឹងយកគម្របធុងទឹកគប់ទៅលើម្ដាយបណ្ដាលឲ្យរបួសលើមុខដុតខោអាវខ្ទេចត្រូវអាវុធហត្ថមួយក្រុមដឹកនាំ ដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យឈ្មោះ ភ័ណ និត ហៅ ជ្រូកយកមកមូលដ្ឋានអាវុធហត្ថក្រុងដើម្បីសួរនាំ។
នៅល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី នួន នីនីណារ៉ូ បានប្រាប់ឲ្យដឹងថា ម្តាយជនរងគ្រោះ ឈ្មោះ ដាំ ម៉ៅ អាយុ៥៣ឆ្នាំ រស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនសង្ស័ងមិនដឹងខឹងរឿងអីក្រោយពេលហូបបាយរួចខ្លួនបានប្រមូលខោអាវរបស់ខ្លួន និងខោអាវ របស់ប្អូនខ្លួន ដុតចោលអស់នៅពេលនោះ ម្ដាយបានស្ដីបន្ទោស និងជេរស្រាប់តែជនសង្ស័យផ្ទុះកំហឹងខ្លាំងបានយកគម្របធុងទឹកគប់ទៅលើម្ដាយរបស់ខ្លួនបណ្ដាលឲ្យរងរបួសលើផ្ទៃមុខ ហើយជាំភ្នែក ខាងឆ្វេងទៀតផង។
ក្រោយពីកើតហេតុហើយម្តាយទៅដាក់ពាក្យប្តឹងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានដឹកនាំកំលាំងចុះទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ភ័ណ និត ហៅ ជ្រូក យកមកមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីសួរនាំ។
នៅមុខអាវុធហត្ថជនសង្ស័យបានឆ្លើយសារភាពថាខ្លួនមួម៉ៅខ្លាំងអារឿងដើរលេងក៏ដុតខោអាវប្អូនចោលហើយម្តាយជេរទៀតរឹតតែខឹងខ្លាំងបានស្ទុះ ទៅច្របាច់ ក ម្ដាយថែមទៀត។ដោយផ្អែកលើចម្លើយសារភាព និងយោងតាមពាក្យបណ្ដឹង ព្រមទាំងមានស្នាកស្នាម ជាំលើមុខជនរងគ្រោះ ទើបកម្លាំងការិយាល័យ បទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ៕
វ៉ាន់ ណាង
-
ចរាចរណ៍១ សប្តាហ៍ ago
បើករថយន្តវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក្រឡាប់របួសធ្ងន់ស្រាលជាង១០នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
គេហទំព័រ Weather៖ សប្តាហ៍នេះ កម្ពុជា នឹងក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ៤០អង្សាសេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា អាចនឹងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៨ ដល់២០មេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
តួលេខផ្លូវការ ទេសចរដើរលេងចូលឆ្នាំមានជាង ២១ លាននាក់ និងខេត្តចំនួន ៥ ឈានមុខគេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មកដឹងពីចម្លើយសារភាពរបស់ជនដៃដល់ដែលចាក់សម្លាប់នារីរងគ្រោះក្នុងបុរីឈូកវ៉ា២
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងធ្លាក់ភ្លៀង ៤០% នាដើមរដូវវស្សាឆ្នាំនេះ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ ago
ចូលឆ្នាំខ្មែរបានសប្បាយជួបជុំហើយ បានទាំងរង្វាន់ពីគ្រុឌឈ្នះផ្អើលពេញភូមិ