ជីវិតកម្សាន្ដ
ក្រោយបាត់បង់ម្តាយ សុវត្ថិ ឌីធារិកា ថាអារម្មណ៍នាងស្ទើរភ្លេចការងារមួយចំនួន
គិតមកដល់ពេលនេះ អ្នកម្ដាយនិងលោកឪពុកជាទីស្រលាញ់របស់តារាចម្រៀងស្រីវ័យក្មេង កញ្ញា សុវត្ថិ ឌីធារិកា បានចែកឋានទៅចោលនាងជាង ១ ឆ្នាំមកហើយ។ យ៉ាងណាមិញ គ្រប់ពេលគេតែងសង្កេតឃើញនាងបង្ហាញការនឹករលឹកជាខ្លាំងដល់ពួកគាត់ទាំង ២ នាក់រហូតមក។


មហាជនអាចនៅចាំបានហើយថា អ្នកមានគុណទាំង ២ រូប របស់ សុវត្ថិ ឌីធារិកា បានជួបនូវរឿងរ៉ាវដ៏សោកសៅជាទីបំផុតក្រោយពេលដែលលោកឪពុក នឹង អ្នកម្ដាយ ជាទីស្រលាញ់ត្រូវបាត់បង់ជីវិតដោយមួយប៉ប្រិចភ្នែកព្រមគ្នាក្នុងហេតុការណ៍ក្រឡាប់រថយន្តនៅស្រុកឆែប ខេត្តព្រះវិហារ។ ការចាកចេញទៅរបស់អ្នកមានគុណក្នុងពេលតែមួយនេះដែរ គឺជារឿងពិបាកនឹងទទួលយកខ្លាំងបំផុតសម្រាប់ សុវត្ថិ ឌីធារិកា ។


ថ្វីត្បិតលោកឪពុក-អ្នកម្តាយ របស់នាង បានចែកឋានទៅជាង ១ឆ្នាំ មកហើយក្តី តែសម្រាប់តារាស្រី សុវត្ថិ ឌីធារិកា នៅតែបង្ហាញការឈឺចាប់ នឹងបង្ហោះខ្លឹមសារត្អូញត្អែរនឹកដល់លោកមានគុណ ទាំងពីរ ដោយមិនទាន់បានរំសាយចិត្ត ឬបំភ្លេចបានទេ។ ដោយសារហេតុផលនេះ ទើប សុវត្ថិ ឌីធារិកា បានបញ្ជាក់ មុននេះថា អារម្មណ៍នាងពេលខ្លះស្ទើរ ភ្លេចការងារមួយ ចំនួនដែលត្រូវទៅបំពេញបន្ទាប់ពីម្ដាយលាចាកលោកទៅ។
តារាចម្រៀងកញ្ញា សុវត្ថិ ឌីធារិកា បានថ្លែងឲ្យដឹងដូច្នេះថា “កាលពីមុននាងមានអ្នកម៉ាក់គ្រាន់សួរ រំលឹកថា ស្អែកមានច្រៀង ឬថតអី្វអត់ទេកូន …? ប៉ុន្តែពេល នេះ ថ្ងៃនេះ សឹងតែភ្លេចថាមានកម្មវិធីថតឲ្យគេទៅ ហើយ”។
តាមរយៈការលើកឡើងនេះក៏មានអ្នកគាំទ្រ និងមិត្តភក្តិមួយចំនួនធំបានផ្ញើ សារលើកទឹកចិត្តដល់ សុវត្ថិ ឌីធារិកា គ្រប់គ្នា។

សូមជម្រាបដែរថាកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ តារាចម្រៀង ស្រី សុវត្ថិ ឌីធារិកា មានទុក្ខជាទម្ងន់ដោយសារតែលោក ឪពុក នឹងអ្នកម្ដាយជាទីស្រលាញ់ត្រូវបាត់បង់ជីវិតព្រមគ្នាក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុកឆែប ខេត្តព្រះវិហារ។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រ និងមិត្ត ភក្តិរួមអាជីពសិល្បៈជាច្រើនបង្ហាញការចូលរួមរំលែកទុក្ខ និងរន្ធត់ចិត្តខ្លាំងនូវការ បាត់បង់ដ៏ធំធេង គឺឪពុក និងអ្នកម្តាយ សុវត្ថិ ឌីធារិកា ដោយគ្មានថ្ងៃវិលត្រឡប់៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


