ព័ត៌មានជាតិ
ការមានផ្ទៃពោះលើសខែជាសញ្ញាគ្រោះថ្នាក់សម្រាប់ទារក!
ជាទូទៅស្ត្រីដែលមានផ្ទៃពោះគ្រប់ខែគឺត្រូវធ្វើការសម្រាលបុត្រនៅគ៌តចន្លោះពី៣៧ទៅ៤១សប្តាហ៍។ ពេលណាស្ត្រីមានផ្ទៃពោះសម្រាលបុត្រ នៅមុនគ៌តអាយុ៣៧សប្តាហ៍គេហៅថាសម្រាលបុត្រមិនគ្រប់ខែ។ ផ្ទុយទៅវិញបើស្ត្រីជាម្តាយធ្វើការសម្រាលបុត្រលើសពីអាយុ៤១សប្តាហ៍ឡើងទៅនោះ គេហៅថាផ្ទៃពោះលើសខែ ហើយគេបែងចែកផ្ទៃពោះលើសខែជា២៖
១. អាយុគ៌តគិតចាប់ពី៤១សប្តាហ៍ឡើងទៅ (Grossesse Prologée ) : អាចជួប១៥%-២០%
២ អាយុគ៌តពី៤២សប្តាហ៍ឡើងទៅ (Grossesse à Terme dépassée) : អាចជួប១%
ក) ការកំណត់អាយុគត៌៖
យើងអាចដឹងស្ត្រីមានផ្ទៃពោះលើសខែទាល់តែយើងដឹងពីអាយុគ៌តតាំងពីដំបូងរបស់គាត់ដែលគេអាចធ្វើតាមរយៈ
– ការធ្វើអេកូសាស្ត្រដោយការវាស់នៅប្រវែងកូននៅចន្លោះ១១សប្តាហ៍ និង១៣សប្តាហ៍។
– ការមករដូវថ្ងៃទីមួយខែចុងក្រោយ

ខ) ផលវិបាកលើទារក៖
– ការថយចុះនូវបរិមាណទឹកភ្លោះ
– ភាពមិនប្រក្រតីនៃចង្វាក់បេះដូងរបស់ទារក
– ទារកជុះអាចម៍ក្នុងពោះ
– កូនអាចស្លាប់ក្នុងពោះ
– កូនមាន Syndrome d’inhalation méconiale
– ផលវិបាកទៅលើប្រពន្ធ័ប្រសាទរបស់កូនដូចជា ប្រកាច់, មានជំងឺ Encéphalopathie anoxo-ischémiques, វិបត្តិនៃការលូតលាស់បញ្ញាស្មារតី(trouble de développement psychomoteur).
– Acidose Néonatale
– មានជំងឺឆ្កួតជ្រូកតាំងពីក្មេង
– ក្បាលធំ
– Dystocie de l’épaule
– ការបាក់ឆ្អឹង
– ប្រឈម និង polyglobulie
– Sepsis Néonatale

គ) ការតាមដានផ្ទៃពោះលើសខែ៖
– ត្រូវធ្វើការតាមដានផ្ទៃពោះអោយបានកាន់តែជាប់លាប់ចាប់ពីអាយុគត៌៤១សប្តាហ៌
– គួរធ្វើការតាមដាន ២-៣ដងក្នុង១សប្តាហ៍
– វិធីសាស្ត្រក្នុងការធ្វើតាមដាន៖
• ការថយចុះនៅចលនាបម្រាស់របស់កូនក្នុងពោះ ដែលធម្មតាស្ត្រីត្រូវការតាមដានបីពេលក្នុងមួយថ្ងៃ(ព្រឹក ថ្ងៃ និងល្ងាច)ដោយតាមដានមួយពេលរយៈពេល១ម៉ោង(កូនត្រូវមានចលនាបម្រាស់លើសពី៣ដង)
• ការធ្វើការវិភាគតាមរយៈMonitoring នៅលើចង្វាក់បេះដូងកូន
• ការធ្វើការវិភាគ informatisé du RCF
• ការធ្វើអេកូសាស្ត្រដើម្បីស្វែងរកនៅការថយចុះបរិមាណទឹកភ្លោះដែលត្រូវធ្វើ២-៣ដងក្នុង១សប្តាហ៍ចាប់ពីអាយុគ៌ត៤១សប្តាហ៍ឡើងទៅ(ករណីមានការខ្វះទឹកភ្លោះត្រូវធ្វើការជុំរុញអោយឈឺពោះសម្រាល និងបន្ថែមការតាមដាន)។
ចំណាំ៖ គ្រោះថ្នាក់លើកូនកាន់តែខ្ពស់ ករណីដែលស្ត្រីមានផ្ទៃពោះលើសខែ ហើយមានកូនលូតលាស់តូចជាងអាយុគ៌ត(RCIU)។
«ដូចនេះសូមអ្នកម្តាយទាំងឡាយត្រូវឆាប់រួសរាន់មកជួបជាមួយគ្រូពេទ្យជំនាញសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែត ទទួលជួបពិគ្រោះ និងពិនិត្យតាមដានបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ ដើម្បីជៀសផុតពីគ្រោះថ្នាក់ដល់អ្នកម្តាយ និងទារកក្នុងផ្ទៃ»៕
អត្ថបទ ៖ រស្មី
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


