សុខភាព
តើគួរផឹកកាហ្វេប៉ុន្មានពែង ក្នុងមួយថ្ងៃ?
នេះប្រហែលជាសំណួរដែលអ្នកចូលចិត្តកាហ្វេជាច្រើនតែងតែងឿងឆ្ងល់។ តើយើងគួរផឹកកាហ្វេប៉ុន្មានពែងក្នុងមួយថ្ងៃ? ជាការពិតណាស់ រាល់ការផឹកកាហ្វេតិចៗ វាមិនមានឥទ្ធិពលអវិជ្ជមានច្រើនលើរាងកាយទេ។ ប៉ុន្តែផឹកកាហ្វេច្រើនពេក ហើយប្រសិនបើវាឈានដល់ចំណុចនៃការបង្កើតបញ្ហាពីការញៀនជាតិកាហ្វេអ៊ីន នោះអ្នកប្រហែលជាត្រូវត្រលប់ទៅពិចារណាឡើងវិញនូវអាកប្បកិរិយានៃការផឹកកាហ្វេ ដើម្បីមើលថា តើអ្នកមានហានិភ័យនៃការញៀនកាហ្វេអ៊ីនឬអត់។

តើគួរផឹកកាហ្វេប៉ុន្មានពែងក្នុងមួយថ្ងៃ?
ពីការស្រាវជ្រាវស្ថិតិពីសាកលវិទ្យាល័យ South Australia កាលពីខែមីនា បានរកឃើញថា ការផឹកកាហ្វេច្រើនជាង ៦ពែងក្នុងមួយថ្ងៃ បង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ ដូច្នេះលទ្ធផលនៃការសិក្សានេះបង្ហាញថា ៦កែវក្នុងមួយថ្ងៃគឺជាបរិមាណដែលទំនងជាចាប់ផ្តើមបង្កផលប៉ះពាល់អវិជ្ជមានដល់ប្រព័ន្ធបេះដូង និងសរសៃឈាម។
ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យដែលបានមកពីការសិក្សានេះ គឺទទួលបានពីប្រជាជនអឺរ៉ុប ដែលស្ថានភាពរាងកាយរបស់ពួកគេខុសពីប្រជាជនអាស៊ី។ បរិមាណកាហ្វេដែលបង្កគ្រោះថ្នាក់ដល់ប្រជាជនអាស៊ីគួរតែមានភាពខុសគ្នាខ្លះ។
ស្របតាមការស្រាវជ្រាវរបស់ជប៉ុន កុំផឹកលើសពី ៥កែវ។ ទោះបីការស្រាវជ្រាវនោះជាការសិក្សាជាមួយប្រជាជនអឺរ៉ុបក៏ដោយ។ ប៉ុន្តែទិន្នន័យពីរបាយការណ៍សិក្សានេះ គឺស្របនឹងលទ្ធផលនៃការសិក្សាពីប្រទេសជប៉ុន។
តួលេខនេះគឺស្របទៅនឹងលទ្ធផលនៃការសិក្សាស្ថិតិរបស់ប្រទេសជប៉ុនកាលពីខែមុន ដែលបានរកឃើញថា ការផឹកកាហ្វេមិនលើសពី ៥ពែងក្នុងមួយថ្ងៃ កាត់បន្ថយអត្រាស្លាប់ដោយសារជំងឺធ្ងន់ធ្ងរផ្សេងៗ។ សរុបមក វាមានសារៈសំខាន់ណាស់។ ប៉ុន្តែប្រសិនបើអ្នកផឹកលើសពី ៥ កែវក្នុងមួយថ្ងៃ អ្នកនឹងទទួលរងផលប៉ះពាល់អវិជ្ជមានដល់សុខភាពរបស់អ្នក»។
ដូច្នេះ គេអាចសន្និដ្ឋានបានថា បរិមាណកាហ្វេដែលបានណែនាំ មិនគួរមានលើសពី ៣-៤ ពែងក្នុងមួយថ្ងៃទេ ទោះបីជាមនុស្សជាច្រើនអាចទ្រាំនឹងឥទ្ធិពលនៃជាតិកាហ្វេអ៊ីនក៏ដោយ។ ផឹកកាហ្វេដោយមិនរំខានដំណេក។ ប៉ុន្តែការផឹកកាហ្វេច្រើនពេកក៏មិនផ្តល់អត្ថប្រយោជន៍ដល់រាងកាយដែរ ពីបរិមាណជាតិកាហ្វេអ៊ីនដែលទទួលបានច្រើនពេក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផឹកកាហ្វេខ្មៅរាល់ថ្ងៃ មានគ្រោះថ្នាក់ទេ?
ចុចអាន៖គ្រោះថ្នាក់ ៤យ៉ាងដែលអាចកើតមាន ប្រសិនបើផឹកកាហ្វេច្រើនពេក
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


