សុខភាព
ផឹកកាហ្វេខ្មៅរាល់ថ្ងៃ មានគ្រោះថ្នាក់ទេ?
កាហ្វេខ្មៅគឺជាភេសជ្ជៈដ៏ពេញនិយមដែលមនុស្សជាច្រើនចូលចិត្ត ជាមួយនឹងរសជាតិខ្លាំង និងក្លិនក្រអូបពិសេស។ វាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមផ្សេងៗទៀតដែលល្អសម្រាប់សុខភាព។

ប៉ុន្តែមនុស្សជាច្រើនប្រហែលជាឆ្ងល់ថា តើការផឹកកាហ្វេខ្មៅជារៀងរាល់ថ្ងៃ គ្រោះថ្នាក់ឬអត់?
យោងតាមការសិក្សាបានរកឃើញថា ផឹកកាហ្វេខ្មៅក្នុងកម្រិតមធ្យម វាមិនបង្កគ្រោះថ្នាក់ដល់សុខភាពទេ ផ្ទុយទៅវិញវាក៏អាចមានឥទ្ធិពលវិជ្ជមានដល់សុខភាពដែរ។ អង្គការសុខភាពពិភពលោក (WHO) ណែនាំឲ្យមនុស្សពេញវ័យផឹកកាហ្វេខ្មៅមិនលើសពី ៤០០ មិល្លីក្រាមក្នុងមួយថ្ងៃ ឬប្រហែលបួនពែងតូចប៉ុណ្ណោះ។
អត្ថប្រយោជន៍សុខភាពរបស់កាហ្វេខ្មៅ
–ជំរុញការរំលាយអាហារថាមពល
-កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង
-ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២
-កាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំង
-កាត់បន្ថយហានិភ័យនៃជំងឺខួរក្បាល
-ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន។
ទោះជាយ៉ាងណាក៏ដោយ ការផឹកកាហ្វេខ្មៅច្រើនពេកអាចបណ្តាលឲ្យមានផលប៉ះពាល់ដូចជា៖
-ដេកអត់លក់
-ចង្វាក់បេះដូងលោតញាប់
-សម្រាក
-ឈឺក្បាល
-មិនសូវឃ្លានអហារ
-ឈឺពោះ
ដូច្នេះគួរផឹកកាហ្វេខ្មៅក្នុងបរិមាណសមរម្យ និងចៀសវាងផឹកកាហ្វេខ្មៅច្រើនពេក ជាពិសេសអ្នកដែលមានបញ្ហាសុខភាពដូចជា ជំងឺបេះដូង លើសឈាម ជំងឺរលាកក្រពះ និងជំងឺច្រាលក្រពះពោះវៀន។
របៀបផឹកកាហ្វេខ្មៅដោយសុវត្ថិភាព
-ផឹកកាហ្វេខ្មៅក្នុងបរិមាណត្រឹមត្រូវ មិនលើសពី៤០០មីលីក្រាមក្នុងមួយថ្ងៃ។
-ចៀសវាងផឹកកាហ្វេខ្មៅក្រោយម៉ោង ៣ រសៀល ដើម្បីកុំឲ្យប៉ះពាល់ដល់ដំណេក។
-ផឹកកាហ្វេខ្មៅជាមួយអាហារ ដើម្បីជួយកាត់បន្ថយការស្រូបយកជាតិកាហ្វេអ៊ីនទៅក្នុងខ្លួន។
-ផឹកកាហ្វេខ្មៅដោយគ្មានជាតិស្ករ ឬក្រែម ដើម្បីកាត់បន្ថយបរិមាណកាឡូរី និងជាតិខ្លាញ់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុអ្វីបានជាអំបិល ធ្វើឲ្យយើងងាយស្រួលក្នុងការបកស៊ុតឆ្អិន?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


