Connect with us

ព័ត៌មានជាតិ

ព្រលាន​យន្តហោះ​ថ្មី​​ក្រុង​តាខ្មៅ ​សម្រេច​ការ​សាងសង់​​​បាន​ជាង ៥១% មក​ដល់​ពេលនេះ

បានផុស

នៅ

កាលពីពេលថ្មីៗនេះ មន្រ្តី​ក្រសួង​រៀបចំដែនដី​និងនគរូបនីយកម្ម​បាន​ចុះ​ទៅ​ពិនិត្យ​មើលពី​វឌ្ឍនភាពនៃ​គម្រោង​​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​តេជោ​​ក្រុង​តាខ្មៅ ដែល​កំពុង​ដំណើរការ​សាងសង់​សម្រេច​បាន​ជាង ៥០ ភាគរយ​មក​ដល់​ពេលនេះ។

ព្រលាន​យន្តហោះ​តេជោក្រុង​តាខ្មៅ ដែល​គ្រោង​បញ្ចប់​ដំណាក់​កាល​ទី ១ នៅ​ឆ្នាំ ២០២៤ នឹង​ក្លាយ​ជា​ព្រលាន​យន្តហោះ​កម្រិត 4F ដែលមាន​លទ្ធភាព​ឲ្យ​យន្តហោះ​ខ្នាត​ធំៗ​​ឆ្លង​ទ្វីប​អាច​ចុះ​ចត​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​រៀបចំដែនដី​និងនគរូបនីយកម្ម ក្នុងពេល​​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​តេជោ​តាខ្មៅ​​បាន​អះអាង​ថា គម្រោង​សាងសង់​ទាំង​មូល​សម្រេច​បាន​ជាង ៥១%។

អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​តាខ្មៅ​ សាងសង់​នៅ​លើ​ផ្ទៃដី​ទំហំ ២៦០០ ហិកតា ​ដែល​មាន​​ភូមិសាស្ត្រ​នៅ​ក្នុង​ខេត្តកណ្តាល​ជាប់​ខេត្តតាកែវ និង​មាន​ចម្ងាយ​ប្រមាណ ២០ គីឡូ​ម៉ែត្រ​ពីរាជធានីភ្នំពេញ។ ​ព្រលានយន្តហោះ​ថ្មី​នេះ នឹងប្រើប្រាស់​​ជំនួស​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ខណៈ​​វិសាល​ភាព​ព្រលាន​ថ្មី​មាន​ភាព​ធំ​ទូលាយ​អាច​កម្រិត​យន្តហោះ​ធំៗ​ចុះ​ចត​បាន។

អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ក្រុងតាខ្មៅ ដំណើរការ​សាងសង់​ដោយ​​ចាយ​ទុន​វិនិយោគ​ជិត ២ ពាន់​លាន​ដុល្លារ​។ ​ដំណាក់​កាល​ទី ១ គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២៤ និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៥។

ទាក់ទង​គម្រោង​អភិវឌ្ឍ​ព្រលាន​យន្តហោះ​តេជោ​ក្រុង​តាខ្មៅ ​លោក នូវប៉េង ច័ន្ទតារា អភិបាល​រង​ខេត្ត​កណ្តាល​ថ្លែង​នៅ​ក្នុង​សន្និសីទ​​ជោគជ័យ​រយៈ​ពេល ៥ របស់​រដ្ឋបាល​ខេត្ត​កណ្តាល​កាល​ពីថ្ងៃ​​ ៣០ មីនា ២០២៣ ថា ក្នុង​គម្រោង​ក៏នឹង​​មាន​ការ​សាងសង់​ផ្លូវ​តភ្ជាប់​ទៅព្រលាន​យន្តហោះ​ថ្មី​នេះដែរ​។

បើ​តាមអភិបាល​រងខេត្ត និង​ក៏​ជាអ្នកនាំពាក្យ​សាលា​ខេត្ត​កណ្តាល​ផង​នោះ​បាន​បញ្ជាក់ថា ផ្លូវថ្មីមួយ​ខ្សែនេះមាន​ទទឹង ៦០ ម៉ែត្រនិងបណ្តោយ​ប្រវែង ១៣.៥ គីឡូម៉ែត្រ តភ្ជាប់​ពី​មហាវិថី​សម្តេច ហ៊ុន សែន កាត់ផ្លូវជាតិលេខ ២ ឆ្ពោះ​ត្រង់​ទៅកាន់​អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅតែម្តងដែល​បច្ចុប្បន្ន​សម្រេច​បាន​ជាង ៣៥ ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៦ នាទីutes មុន

ក្រសួងបរិស្ថាន÷ ស្ត្រីម្នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវតុលាការឃាត់ខ្លួន និងឃុំខ្លួន ព្រោះតែឈូសឆាយដីរដ្ឋ

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនបាន ១២៧នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទូតឥណ្ឌូនេស៊ី ថាពិភពលោកគួររៀនសូត្រ និងយកគំរូតាមកម្ពុជា ក្នុងការធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម