ព័ត៌មានអន្ដរជាតិ
នីហ្សេរីយ៉ា កោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនមកពីជុំវិញពិភពលោក
លោកប្រធានាធិបតី Bola Tinubu បានបញ្ជាឲ្យកោះហៅ ឯកអគ្គរដ្ឋទូតរបស់ប្រទេសនីហ្សេរីយ៉ា មកពីជុំវិញពិភពលោកភ្លាមៗ។
លោក Ajuri Ngelale ដែលជាអ្នកនាំពាក្យប្រធានាធិបតី បាននិយាយកាលពីចុងសប្តាហ៍កន្លងទៅថា “លោក Tinubu មានការប្តេជ្ញាចិត្តដើម្បីធានាថា បញ្ជារបស់ប្រធានាធិបតីគឺជាការសិក្សាយ៉ាងយកចិត្តទុកដាក់ អំពីស្ថានភាពបច្ចុប្បន្នក្នុងការិយាល័យកុងស៊ុល និងស្ថានទូតនីហ្សេរីយ៉ានៅទូទាំងពិភពលោក។ ហើយស្របតាមរបៀបវារៈនៃយុទ្ធសាស្រ្តថ្មីរបស់ប្រធានាធិបតី លោកបានប្តេជ្ញាចិត្តដើម្បីធានាថា ប្រសិទ្ធភាពនិងគុណភាពលំដាប់ថ្នាក់ពិភពលោក នឹងជួយឲ្យពួកគេផ្តល់សេវាកាន់តែបានល្អប្រសើរ ព្រមទាំងធ្វើកំណែទម្រង់”។
ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យរបស់លោក Tinubu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកតំណាងអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិរបស់ប្រទេសនីហ្សេរីយ៉ា នៅទីក្រុងញូវយ៉កនិងទីក្រុងហ្សឺណែវ ត្រូវបានលើកលែងពីការកោះហៅមកវិញទាំងស្រុងនេះ ដោយសារតែមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នាពេលខាងមុខ។
គួរបញ្ជាក់ថា ប្រទេសនីហ្សេរីយ៉ាមានបេសកកម្មការទូតចំនួន១០៩ នៅទូទាំងពិភពលោក ដែលក្នុងនោះរួមមានស្ថានទូតចំនួន៧៦ គណៈកម្មការជាន់ខ្ពស់ចំនួន២២ និងស្ថានកុងស៊ុលចំនួន១១។
លោក Tinubu ដែលបានចាប់ផ្តើមកំណែទម្រង់ដ៏ខ្លាំងក្លា ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ គ្រោងជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden នៅខាងក្រៅមហាសន្និបាត UN ហើយក៏ជួបជាមួយមេដឹកនាំមកពីប្រទេសប្រេស៊ីល ឥណ្ឌា កូរ៉េខាងត្បូង និងអាល្លឺម៉ង់ផងដែរ អំឡុងកិច្ចប្រជុំ G20 នៅចុងខែនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
ចុចអាន៖ នាំគ្នាយកធុងទៅដាក់សាំងពីឡានដែលក្រឡាប់ ស្រាប់តែផ្ទុះ ស្លាប់២០នាក់ នៅ នីហ្សេរីយ៉ា
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?