ព័ត៌មានជាតិ
វេជ្ជបណ្ឌិត ឱ វណ្ណឌីន ត្រូវបានតែងតាំងជា អ្នកនាំពាក្យ ក្រសួងសុខាភិបាល អាណត្តិទី៧
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ត្រូវបាន លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងក្រសួងសុខាភិបាល តែងតាំងជា អ្នកនាំពាក្យក្រសួងសុខាភិបាល សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ។

យោងតាមប្រកាស ស្តីពី ការបែងចែកភារកិច្ចថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែលទើបទទួលបាន នៅថ្ងៃទី៧ ខែកញ្ញានេះបានឱ្យដឹងថា ក្រៅពីជាអ្នកនាំពាក្យប្រចាំក្រសួងសុខាភិបាល វេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏ត្រូវបានរដ្ឋមន្ត្រីប្រគល់ភារកិច្ចឱ្យជួយទៅលើការងារពង្រឹងគុណភាពសេវាមណ្ឌលសុខភាពចំនួន ១៣ខេត្ត រួមមានខេត្ត ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី កំពង់ធំសៀមរាប ព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យនិងជួយលើការងារលើកកម្ពស់សុខភាព និងអប់រំសុខភាពតាមសហគមន៍ សុខភាពបឋម ចាក់វ៉ាក់សាំងកូវីដ-១៩ និងបេសកកម្មពិសេសតាមការចាត់ចែងរបស់រដ្ឋមន្ត្រី។
គួរបញ្ជាក់ថា សម្រាប់រាជរដ្ឋាភិបាលអាណត្តទី៧ នេះ ក្រសួងសុខាភិបាលមានរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការសរុបចំនួន ៥៤រូប ក្នុងនោះរដ្ឋលេខាធិការចំនួន ៣៥រូប និងអនុរដ្ឋលេខាធិការចំនួន ១៩រូប៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


