ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់សុខាភិបាលជំរុញមន្ត្រីបង្កើនការយកចិត្តទុកដាក់ផ្តល់សេវាជូនពលរដ្ឋឱ្យបានគត់មត់ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានជំរុញឱ្យមូលដ្ឋានសុខាភិបាលនៅទូទាំងប្រទេសបង្កើនការយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរនិងគត់មត់ពិសេសក្នុងកំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងមកដល់ក្នុងពេលខាងមុខនេះ ក៏ដូចជាពេលបន្តបន្ទាប់ទៀតផងដែរ។

នៅក្នុងកិច្ចប្រជុំក្រុមការងារក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់រាជធានី ខេត្ត ដើម្បីលើកកម្ពស់ និងពង្រឹងការអនុវត្តការងារឱ្យបានកាន់តែប្រសើរ ដោយមានប្រសិទ្ធិភាពកាលពីរសៀលថ្ងៃទី១០ ខែមេសា លោក កុយ វ៉ាននី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាពបានលើកឡើងថាដើម្បីលើកកម្ពស់ និងពង្រឹងការអនុវត្តការងារឱ្យបានកាន់តែប្រសើរ ដោយមានប្រសិទ្ធិភាពព្រមជាមួយប្រសិទ្ធិផល ត្រូវបម្រើសេវាតាមរយៈការប្រើប្រាស់ប្រព័ន្ធគាំពារសង្គម ប.ស.ស និងមូលនិធិសមធម៌ បម្រើសេវាជូនដល់បងប្អូនប្រជាពលរដ្ឋទូទៅដែលមករកទទួលសេវានៅតាមមូលដ្ឋានសុខាភិបាល ជាពិសេសក្នុងកំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងមកដល់ក្នុងពេលខាងមុខនេះ ក៏ដូចជាពេលបន្តបន្ទាប់ទៀតផងដែរ។ ត្រូវចុះអភិបាលលើកកម្ពស់និងកែល្អគាំទ្រមូលដ្ឋានសុខាភិបាលពីថ្នាក់ជាតិ ដល់ថ្នាក់ខេត្ត ស្រុក និងមណ្ឌលសុខភាព ពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាព។

គួរបញ្ជាក់ថាកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោក លោក លោកស្រី ក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាព លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលទទួលបន្ទុក ប.ស.ស ទីប្រឹក្សា ប្រធាននាយកដ្ឋានសេវាសុខភាព ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ស្រុកទូទាំង២៥ រាជធានី-ខេត្ត៕


អត្ថបទ៖សំអឿន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


