ជីវិតកម្សាន្ដ
ព្រះកាយ ច័ន្ទ ប្រកាសចូលប្រកួត Miss Grand ជាឆ្នាំចុងក្រោយ នៃអាយុកំណត់
ព្រះកាយ ច័ន្ទ ថ្វីត្បិតបច្ចុប្បន្នកំពុងដើរលើអាជីពជាតារាសម្ដែងដែលទទួលបានការគាំទ្រពីមហាជនច្រើនហើយពិតមែន តែនាងនៅតែមិនបោះបង់ឱកាសនៅលើវិថីសិល្បៈឡើយ ខណៈកាលពីថ្មីៗកន្លងទៅ ស្រីស្អាតរូបនេះ បានបង្ហាញខ្លួនក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកមួយ ប៉ុន្តែកាលនោះមិនទទួលលទ្ធផលល្អទេ។

ដោយឡែករឿងដែលអ្នកគាំទ្រចាប់អារម្មណ៍ថែមទៀត ស្រាប់តែមុននេះ ស្រីស្អាត ព្រះកាយ ច័ន្ទ បានបង្ហើបពីបំណងចូលរួមប្រកួតក្នុងកម្មវិធីប្រឡងបវរកញ្ញា Miss Grand Cambodia 2024 នាពេលខាងមុខនេះ។ ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រសម្ដែងការគាំទ្រ និងជូនពរនាងឲ្យសម្រេចក្ដីបំណងក្នុងការប្រឡងមួយនេះ។

នៅលើទំព័រហ្វេសប៊ុក beauty pageant reviewer បានបញ្ជាក់ថា «ព្រះកាយ ច័ន្ទ ប្រកាសនឹងចូលរួមប្រកួតបវរកញ្ញា Miss Grand Cambodia នៅក្នុងអាយុ ២៨ ឆ្នាំ ដែលជាឆ្នាំចុងក្រោយ នៃអាយុកំណត់(មានតែពាក្យថាល្បី និងល្បីហើយ Grand ឆ្នាំ ២០២៤)។ ចំណែកឯសាមីខ្លួន ព្រះកាយ ច័ន្ទ ក៏បានបង្ហាញតម្រុយដូចគ្នាក្នុងការត្រៀមខ្លួនចូលប្រកួតផងដែរ។

សូមបញ្ជាក់ថា ព្រះកាយ ច័ន្ទ បានចូលប្រឡូកវិស័យសិល្បៈនាអំឡុងឆ្នាំ ២០១១ ខណៈទស្សនិកជនស្គាល់នាងដំបូងតាមរយៈការធ្វើជាពិធីការិនី និងសម្ដែងភាពយន្តជាច្រើនរួមមាន ៖ “ផ្ការីកក្នុងចិត្ត”និងរឿង”ភ្លើងព្យាបាទ” ជាដើម។ បច្ចុប្បន្ន ព្រះកាយ ច័ន្ទ ក៏កំពុងមមាញឹកការងារនៅសាលាសិល្បៈផ្ទាល់ខ្លួនដែលនាងបើកបង្រៀនក្មេងៗជំនាន់ក្រោយនៅលើអាជីពសិល្បៈស្ទើរគ្រប់ទម្រង់៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


