ព័ត៌មានជាតិ
សិក្ខាសាលាពិគ្រោះយោបល់ កម្មវិធីសិក្សាមុខវិជ្ជាការបង្កាត់ពូជ បច្ចេកទេសចិញ្ចឹមវារីសត្វ
បណ្ឌិត អុឹម កុច រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា តំណាង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ កម្មវិធីសិក្សាមុខវិជ្ជាការបង្កាត់ពូជ បច្ចេកទេសចិញ្ចឹមវារីសត្វ និងមុខវិជ្ជាកែច្នៃផលិតផលវារីសត្វ។

នេះបើតាមការផ្ដល់ព័ត៌មាន ដោយក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃនេះ។ សិក្ខាសាលាពិគ្រោះយោបល់នេះ ប្រារព្ធ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលអប់រំបច្ចេកទេស មិត្តភាព កម្ពុជា-ជប៉ុន ខេត្តសៀមរាប នៃក្រសួងអប់រំ យុវជន និងកីឡា។

សិក្ខាសាលានេះមានការគាំទ្រពី ទីភ្នាក់ងារអភិវឌ្ឍន៍សាធារណរដ្ឋឆែក តាមរយៈអង្គការ People in need ក្នុងគម្រោងការបញ្ជ្រាបវារីវប្បកម្មក្នុងវិស័យអប់រំបច្ចេកទេស នៅមធ្យមសិក្សា ក្នុងគោលបំណងទទួលបានធាតុចូលពីអ្នកមានបទពិសោធន៍ពាក់ព័ន្ធ មានតំណាងគ្រឹះស្ថានឧត្តមសិក្សា វិស័យឯកជន ដើម្បីរៀបចំកម្មវិធីសិក្សាថ្មី អាចឆ្លើយតបនឹងតម្រូវការអ្នកសិក្សា និងតម្រូវការទីផ្សារ ការងារសហគ្រិនភាព និងផលិតភាព នៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ និងរួមចំណែកក្នុងការឆ្លើយតបជាមួយចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់កម្ពុជា។

វគ្គសិក្ខាសាលានេះ មានការចូលរួមពីគ្រូបង្រៀន នាយកវិទ្យាល័យបច្ចេកទេស វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានកំពង់ស្ពឺ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលសាលាជាតិកសិកម្មព្រែកលៀប សាកលវិទ្យាល័យភូមិន្ទកសិកម្ម រដ្ឋបាលជលផល សហគ្រាសឯកជន កសិដ្ឋានចិញ្ចឹមសត្វទឹក សរុប ៤៦នាក់៕

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


