ព័ត៌មានជាតិ
ដកហូតមុខតំណែងវរសេនីយ៍ទោ ហេង ហាប់ ពីស្នងការរង ដោយសារល្មើសវិន័យកងកម្លាំង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែងលោកវរសេនីយ៍ទោ ហេង ហាប់ ពីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដោយល្មើសវិន័យកងកម្លាំង។ លោកវរសេនីយ៍ទោ ហេង ហាប់ ត្រូវបានតែងតាំងមុខតំណែងជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពត តាមរយៈប្រកាសចុះថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣កន្លងទៅនេះ។

បន្ទាប់ពីមានការតែងតាំងនេះមក មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានរិះគន់ជាបន្តបន្ទាប់ ដោយសារតែមន្ត្រីនគរបាលរូបនេះ ធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើសលួច ដោយលួច IPad របស់អ្នកដទៃ កាលពីពេលកន្លងមក។
ក្រោយពីទទួលបានព័ត៌មាននេះមក លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រកាសចុះថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៣ បានសម្រេចដកហូតមុខតំណែង ចំពោះវរសេនីយ៍ទោ ហេង ហាប់ អត្តលេខ ៧៦២៩៥ ពីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពត ឲ្យមកជាមន្ត្រី។
តាមរយៈប្រកាសដដែល បានបញ្ជាក់ថា ការដកហូតមុខតំណែងមន្ត្រីនគរបាលរូបនេះ ដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


