Connect with us

សន្តិសុខសង្គម

ផ្ទុះតង់ស្យុងម៉ាសុីនសម្ងួត ឆេះផ្ទះពលរដ្ឋមួយខ្នងយ៉ាងសន្ធោសន្ធៅ

បានផុស

នៅ

អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ ដែលផ្ដេីមពីការផ្ទុះតង់ស្យុងម៉ាសុីនសម្ងួត បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ច និងក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍កាលពីវេលាម៉ោង១៩និង២០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខផ្ទះ៤៨៤ ផ្លូវ១៨MC ភូមិព្រែកទាល់ ក្រុមទី៦ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងឈ្មោះ ទៀង ប៊ុនធឿន  ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរជាងជួសជុលឧបករណ៍អគ្គិសនី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញមានផ្សែងហុយចេញពីម៉ាសុីនតង់ស្យុងសម្ងួតត្រង់ស្វូ។ បន្ទាប់មកក៏ផ្ទុះចេញជាអណ្ដាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍ទៅខាងការិយាល័យសង្គ្រោះអគ្គិភ័យឱ្យចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ប្រភពបានបន្តថា ក្នុងករណីអគ្គិភ័យខាងលេីនេះ មានរថយន្តពន្លត់អគ្គិភ័យទៅដល់២គ្រឿងបានប្រេីប្រាស់ទឹកអស់ចំនួន០១គ្រឿង ស្មើនឹង០៦ម៉ែត្រគូប ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ មូលហេតុមកពីការផ្ទុះតង់ស្យុងម៉ាសុីនសម្ងួតត្រង់ស្វូ ហើយទំហំនៃការខូចខាត គឺផ្ទះប្រភេទសំណង់ថ្មបេតុង ទំហំ ៤ម៉ែត្រ គុណ ១៦ម៉ែត្រ សំយាបមុខផ្ទះ (៤ម៉ែត្រ×៩ម៉ែត្រ) ម៉ាសុីនត្រង់ស្វូចំនួន១គ្រឿង ម៉ាសុីនភ្លើង១គ្រឿង ឧបករណ៍មួយចំនួនតូច និងពុំបានឆេះ​រាល​ដាល​ដល់អ្នកក្បែរខាងឡើយ  ។

ក្នុងហេតុការណ៍ខាងលេីនេះផងដែរមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ ដោយពន្លត់ចប់នៅម៉ោង១៩និង៥០នាទី នាថ្ងៃខែ ឆ្នាំដដែល ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម