ព័ត៌មានជាតិ
ក្រសួងកិច្ចការនារី ផ្សព្វផ្សាយពីផលប៉ះពាល់នៃអំពើហិង្សា និងគ្រឿងស្រវឹងដល់សិស្សខេត្តបាត់ដំបង
ក្រសួងកិច្ចការនារី បានរៀបចំវេទិកានារីរតនៈស្តីពី “យុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា” ដល់ពលរដ្ឋដែលរស់នៅខេត្តបាត់ដំបងរយៈពេល ៣ ថ្ងៃ នៅវិទ្យាល័យគោលដៅចំនួន៣ សរុបមានសិស្សានុសិស្សចូលរួម ៤៥៩នាក់ ស្រី ៣០៦នាក់។

យោងតាមការផ្សព្វផ្សាយតាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងកិច្ចការនារី នៅថ្ងៃទី២៣ ខែកញ្ញា បានបញ្ជាក់ថា វេទិកានេះ រៀបចំឡើងក្នុងគោលបំណង៖ “ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យឲ្យបានយល់ដឹងពីឫសគល់ និងផលប៉ះពាល់អំពើហិង្សា ការសេពគ្រឿងស្រវឹង បីជំហ៊ានក្នុងការដោះស្រាយអារម្មណ៍ពិបាកៗ ធ្វើដូចម្តេចដើម្បីឱ្យគ្រួសារមានសុភមង្គល និងលើកទឹកចិត្តដល់យុវវ័យ ក្នុងការចូលរួមទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា”។

ចំពោះវិទ្យាល័យគោលដៅចំនួន៣ មានដូចជា វិទ្យាល័យ នេតយ៉ង់ វិទ្យាល័យ សង្កែ និងវិទ្យាល័យ មោងឫស្សី ដែលស្ថិតក្នុ្ងងបាត់ដំបង និងមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា កន្លងទៅ។ ជាមួយគ្នានេះ មានការចូលរួមពីលោកស្រី ប៊ុន ពុទ្ធី រដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី ភាគីពាក់ព័ន្ធផ្សេងទៀត និងសិស្សានុសិស្សចូលរួម សរុបចំនួន៤៥៩នាក់។
សូមជម្រាបថា នារីរតនៈ មានន័យថា នារីគឺជារតនៈសម្បត្តិដែលជាត្បូងពេជ្រដ៏មានតម្លៃ។ រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅលើកស្ទួយស្ថានភាពស្រ្តីខ្មែរ ឲ្យរួចផុតពីភាពងាយរងគ្រោះឈានឆ្ពោះទៅរកភាពថ្កុំថ្កើនរុងរឿង ថ្លៃថ្នូរសម្បូរសប្បាយ តាមរយៈធ្វើការផ្លាស់ប្តូរឥរិយាបទអវិជ្ជមានរបស់សង្គម ដែលមិនសូវលើកតម្កើនស្ត្រីដូចបុរស៕

-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


