ព័ត៌មានជាតិ
យុវជន គឹមភា បង្រៀនភាសាកួយដល់ជនជាតិដើមភាគតិចកួយ ដោយខ្លាចបាត់បង់ភាសាដើម
ជនជាតិដើមភាគតិចកួយ មិនមានអក្សរសាស្ត្រដើមទេ គឺនិយាយភាសាកួយ តែសរសេរខ្យល់សំនៀងជាភាសាខ្មែរ ហើយភាសាកួយ ក៏មានលាយពាក្យភាសាខ្មែរដែរ។ ចំពោះភាសាកួយ យុវជនកួយសម័យនេះ មិនសូវនិយមនិយាយភាសាជនជាតិដើមរបស់ខ្លួនទេ ដោយឪពុក-ម្ដាយមិនសូវបាននិយាយភាសាកួយជាមួយកូន។

យុវជន គឹមភា ជនជាតិដើមភាគតិចកួយ មកពីខេត្តព្រះវិហារ បានប្រាប់កម្ពុជាថ្មីថា មូលហេតុដែលលោកចាប់ផ្ដើមបង្រៀនភាសាកួយ តាមរយៈផេកផ្លូវការមួយ ដោយសារតែគិតថា ខ្លាចបាត់បង់ភាសា អត្តសញ្ញាណរបស់ជនជាតិដើមភាគតិចកួយ តែប៉ុណ្ណោះ។ ក្រៅពីនេះ គឹមភា ចង់បង្រៀនភាសាកួយនេះទៅដល់ជនជាតិដើមភាគតិចផ្សេងៗទៀត ដើម្បីងាយស្រួលប្រាស្រ័យទាក់ទងគ្នា ក្នុងការរស់នៅប្រចាំថ្ងៃ។ ជាក់ស្ដែង មានពាក្យថា៖ ហូបបាយ ផឹកទឹក តើត្រូវនិយាយ ឬសរសេរបែបម៉េច? នេះគឺជាលើកឡើងរបស់ យុវជន គឹមភា ប្រាប់មកកាន់កម្ពុជាថ្មី។

បច្ចុប្បន្ននេះ គឹមភា គឺជានិស្សិតនៅសាកលវិទ្យាល័យមួយ នៃរាជធានីភ្នំពេញ ដោយសារតែជាប់រវល់នឹងការសិក្សារៀនសូត្រ និងឆ្លៀតធ្វើការងារខ្លះ ដើម្បីផ្គត់ផ្គង់ការរៀនសូត្រ និងការចំណាយប្រចាំថ្ងៃផង ទើបធ្វើឱ្យ គឹមភា ពុំសូវមានពេលផ្សព្វផ្សាយ និងបង្រៀនភាសាកួយ ឱ្យបានច្រើននោះ។

ប៉ុន្តែទោះបីជារវល់យ៉ាងណាក៏ដោយ គឹមភា ក៏នៅតែអាចឆ្លៀតបង្រៀនភាសាកួយ ដល់សាធារណៈទូទៅបានយល់ដឹងខ្លះអំពី ភាសា និងទំនៀមទម្លាប់ខ្លះទៀតរបស់ជនជាតិដើមភាគតិចគួយ តាមរយៈផេកផ្លូវការមួយឈ្មោះថា “គឹមភា-Kim Phea” និងតាមរយៈផេក “Countryside-ស្រុកស្រែ” ដែលអាចឱ្យយើងគ្រប់គ្នា អាចស្វែងរកមើលបានក្នុងហ្វេសប៊ុកយ៉ាងងាយស្រួល៕
អត្ថបទ៖ សួស សិត


-
ព័ត៌មានជាតិ២១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ