ជីវិតកម្សាន្ដ
ថុល សុភិទិ ប្រកាសកម្មវិធីសប្បុរសធម៌ជួយកុមារ ៥០០ នាក់ ក្នុងសហគមន៍ភ្នំឱរ៉ាល់
ក្នុងគោលបំណងដើម្បីចូលរួមលើកទឹកចិត្ត និងផ្ដល់ក្តីស្រលាញ់ដល់កុមារនៅតាមតំបន់ជនបទ តារាចម្រៀង ថុល សុភិទិ បានប្រកាសត្រៀមរៀបចំកម្មវិធីសប្បុរសធម៌ជួយកុមារប្រមាណ៥០០ នាក់នៅក្នុងសហគមន៍ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺនាដើមខែតុលាខាង មុខនេះ។

លោក ថុល សុភិទិ បញ្ជាក់ថា កម្មវិធីសប្បុរសធម៌នេះគឺមានការចូលរួមរវាងលោក និង Top4 ដើម្បីចុះ ជួយកុមារា កុមារី នៅក្នុងសហគមន៍ភ្នំឱរ៉ាលដែលកំពុងខ្វះខាតសម្ភារៈសិក្សាហើយក្នុងនោះ ពួកគេក៏បានត្រៀមអាវរងា សម្រាប់រដូវរងាខាងមុខនេះ ជូនពួកក្មេងផងដែរព្រមទាំងការធ្វើម្ហូបអាហារជូនពួកគាត់ថែមទៀត ។
សុភិទិ បាននិយាយថា “ខ្ញុំបាទ ភិទិ នឹង Top4 បានរៀបចំកម្មវិធីមួយដែលនៅក្នុងជំហ៊ានដំបូងពួកយើងមានគម្រោងជួយកុមារក្នុងសហគមន៍ប្រមាណជាង ៤០០ ទៅ ៥០០នាក់។ បើពុក ម៉ែបងប្អូនមានបំណងចូល រួមជាមួយពួក ខ្ញុំបានតាមរយៈការផ្តល់សម្ភារៈ សិក្សាការផ្តល់អាវរងាសំរាប់កុមារមានអាយុពី៦ឆ្នាំទៅដល់ ១២ឆ្នាំ ឬតាមរយៈថវិការក៏បាន។

តារាចម្រៀងលោក ថុល សុភិទិ បានបញ្ជាក់បន្ថែមថា លោកសង្ឃឹមថាបងប្អូននឹង រួមចំណែកក្តីស្រលាញ់មួយនេះឲ្យបានទាំងអស់គ្នា។ចំណែកកម្មវិធីរបស់យើងនឹងធ្វើឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ខាងមុខ នេះ ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?