ព័ត៌មានអន្ដរជាតិ
ចិនជាប្រទេសដំបូងដែលផ្តល់ជំនួយមនុស្សធម៌ដល់អ៊ីរ៉ង់និងលីបង់ក្នុងជម្លោះមជ្ឈិមបូព៌ា
ចាប់តាំងពីសង្រ្គាមនៅអ៊ីរ៉ង់ចាប់ផ្តើមផ្ទុះឡើងនិងនៅតែបន្តរីករាលដាល់កាន់តែខ្លាំង មិនទាន់ឃើញប្រទេសណាមួយនៅក្នុងពិភពលោកផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសនេះ និងបណ្តាប្រទេសនៅមជ្ឈិមបូព៌ានៅឡើយទេ។ តែបន្ទាប់ពីសង្រ្គាមឈានចូលដល់សប្តាហ៍ទី៣ មហាអំណាចមហាយក្សចិនជាប្រទេសទី១ ផ្តល់ជំនួយដល់ប្រទេសដែលប៉ះពាល់ដោយសង្រ្គាមនៅអ៊ីរ៉ង់ បន្ទាប់ពីសហភាពអឺរ៉ុបបានផ្តល់ដល់ប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា តែមិនមានអ៊ីរ៉ង់នោះទេ។
ប្រទេសចិននឹងផ្តល់ជំនួយមនុស្សធម៌ដល់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា រួមទាំងអ៊ីរ៉ង់ និងលីបង់ ដែលត្រូវកំណត់ជាគោលដៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលចូលដល់សប្តាហ៍ទីបី។ នេះបើតាមក្រសួងការបរទេសចិន រាយការណ៍ដោយភ្នាក់ងារ AFP កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ។

ទីក្រុងប៉េកាំងគឺជាដៃគូជិតស្និទ្ធរបស់អ៊ីរ៉ង់ ក៏បានជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើប្រទេសនេះ ខណៈប្រទេសចិនក៏រិះគន់ការវាយប្រហាររបស់ទីក្រុងតេហេរ៉ង់ប្រឆាំងនឹងរដ្ឋក្នុងឈូងសមុទ្រដែលមានមូលដ្ឋានយោធាអាមេរិកផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian និយាយថា៖ « សង្គ្រាមនេះបានបង្កឱ្យមានគ្រោះមហន្តរាយមនុស្សធម៌ធ្ងន់ធ្ងរនៅក្នុងប្រទេសអ៊ីរ៉ង់ និងប្រទេសមជ្ឈិមបូព៌ាដទៃទៀត»។
លោក Lin ប្រាប់សន្និសីទសារព័ត៌មានមួយថា៖ « ប្រទេសចិនបានសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់ប្រទេសអ៊ីរ៉ង់ ហ្ស៊កដានី លីបង់ និងអ៊ីរ៉ាក់។ ប្រទេសចិនសង្ឃឹមការផ្តល់នេះនឹងជួយកាត់បន្ថយស្ថានភាពលំបាកបានខ្លះដែលប្រជាជនក្នុងតំបន់កំពុងប្រឈម»។
លោកបន្ថែមថា៖ « ប្រទេសចិននឹងបន្តខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីលើកកម្ពស់សន្តិភាព និងបញ្ឈប់សង្គ្រាម[…] និងដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀតនៃវិបត្តិមនុស្សធម៌»។
ប្រទេសចិនបានស្វែងរកការសម្របសម្រួលនៅក្នុងសង្គ្រាមនេះ ដោយមានលោក Zhai Jun បេសកជនពិសេសប្រទេសចិនប្រចាំនៅមជ្ឈិមបូព៌ា ជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹង។
ចំណែក អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន លោក វ៉ាង យី ក៏បានលើកឡើងដែរថា៖ «សង្គ្រាមនេះមិនគួរកើតឡើងឡើយ។ យើងអំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធគ្នាជាបន្ទាន់»៕
ការប្រកាសផ្តល់ជំនួយមនុស្សធម៌នេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និយាយថា លោកនឹងពន្យារពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ទីក្រុងប៉េកាំង៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


