Connect with us

ព័ត៌មានជាតិ

៣សហជីពធំៗ ចេញញត្តិគាំទ្រការដំឡើងប្រាក់ឈ្នួលអប្បបរមា ២០៤ ដុល្លារ ក្នុងមួយខែ សម្រាប់ឆ្នាំ ២០២៤

បានផុស

នៅ

តំណាងសហជីពធំៗចំនួន៣ នៅថ្ងៃទី៣០ កញ្ញា ឆ្នាំ ២០២៣នេះ បានចេញញត្តិគាំទ្របន្តបន្ទាប់ ក្រោយពីមានសេចក្តីសម្រេចការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ ២០២៤ ដែលមានចំនួន២០៤ដុល្លារក្នុងមួយខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣សហជីពធំៗទាំងនោះរួមមាន សហព័ន្ឋសហជីពសុវត្ថិភាពកម្មករ សហព័ន្ឋសហជីពកម្មករប្រជាធិបតេយ្យ និង សហព័ន្ឋសហជីពវឌ្ឍនភាពការងារកម្មករខ្មែរជាដើម។ ក្រុមសហជីពបានលើកឡើងដូចៗគ្នាថា ពួកគេបានគាំទ្រយ៉ាងពេញទំហឹងចំពោះការដំឡើងនេះ ដោយប្តេជ្ញាចូលរួមអនុវត្តរាល់វិធានការអន្តរាគមន៍ផ្សេងៗដែលរាជរដ្ឋាភិបាលកំពុងដាក់ចេញដើម្បីចូលរួមលើកកម្ពស់ជីវភាព និងបន្តរក្សានិងបង្កើតឱកាសការងារជូនដល់បងប្អូនកម្មករនិយោជិតព្រមទាំងបន្តជំរុញឲ្យមានបរិយាកាសវិនិយោគនិងធុរកិច្ចកាន់តែប្រសើរឡើងប្រកបដោយភាពទាក់ទាញ។

ជាមួយគ្នានេះ ក្រុមសហជីពក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ឋ បន្តចូលរួមថែរក្សាភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅរក្សាការងារនិងប្រាក់ចំណូលរបស់បងប្អូនកម្មករនិយោជិតទាំងអស់។

ជាងនេះទៅទៀត សហជីពគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែយកចិត្តទុកដាក់លើកកម្ពស់ជីវភាពកម្មករនិយោជិត គ្រប់កាលៈទេសៈ ពិសេសសម្តេចធិបតីបានអនុញ្ញាតឲ្យមានការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ ២០២៤ បើទោះបីជាប្រទេសទាំងអស់នៅលើពិភពលោករួមទាំងកម្ពុជាផងដែរកំពុងទទួលរងផលប៉ះពាល់វិបត្តិសេដ្ឋកិច្ចសាកលដែលនាំឲ្យតម្រូវការសាកលផ្នែកវាយនភណ្ឌមានការថយចុះក៏ដោយ។

លើសពីនេះទៅទៀត កម្មករក៏បាននិងកំពុងទទួលនូវអត្ថប្រយោជន៍ផ្សេងៗ អំពីវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលសំដៅកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិតតាមរយៈការគ្រប់គ្រងថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និង ថ្លៃអគ្គិសនីនៅតាមផ្ទះជួលរួមទាំងទទួលបានបន្ថែមជាបន្តបន្ទាប់នូវអត្ថប្រយោជន៍របបសន្តិសុខសង្គមផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម