ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា បញ្ជាក់ជំហរបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យព័ត៌មាន ជាមួយស្ថានទូតអាមេរិក
លោក នេត្រ ភក្ត្រា បញ្ជាក់ពីជំហរបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ជាមួយស្ថានទូតសហរដ្ឋអាមេរិក ឲ្យបានកាន់តែរលូន និងល្អប្រសើរ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ពីជំហរបែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក ប៉ាទ្រិក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៣ នាទីស្ដីការក្រសួងព័ត៌មាន។

នាឱកាសនោះ លោក នេត្រ ភក្ត្រា បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន ជាមួយស្ថានទូតសហរដ្ឋអាមេរិក ឲ្យបានកាន់តែរលូន និងល្អប្រសើរទៅមុខជានិច្ច។

ទន្ទឹមនោះដែរ លោក នេត្រ ភក្ត្រា បានសម្ដែងនូវការអរគុណដល់ លោក ប៉ាទ្រិក ម័រហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដែលអញ្ជើញមកធ្វើការអបអរសាទរសម្រាប់អាណត្តិការងារជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ជាមួយនេះ លោក ប៉ាទ្រិក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា ក៏បានសម្ដែងនូវការចូលរួមអបអរសាទរដល់ លោក នេត្រ ភក្ត្រា ដែលត្រូវតែងតាំងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងអាណត្តិទី ៧ នៃរាជរដ្ឋាភិបាលកម្ពុជា នេះផងដែរ។

គួរជម្រាបថា ក្នុងជំនួបពិភាក្សាការងាររវាង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោក ប៉ាទ្រិក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា ព្រឹកមិញ បានផ្ដោតជាសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន រវាងប្រទេសកម្ពុជា និង សហរដ្ឋអាមេរិក លើកិច្ចការងារពង្រឹងពង្រីកវិស័យព័ត៌មានឲ្យបានកាន់តែល្អបន្តទៅមុខទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជារួមដល់ប្រជាជន និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


