ជីវិតកម្សាន្ដ
សល់ ១ ថ្ងៃ ចេញទៅប្រកួតនៅវៀតណាម ភឹម ស្រីនោ សុំកម្លាំងចិត្តអ្នកគាំទ្រកម្ពុជា
ម្ចាស់មកុដ Miss Grand Cambodia 2023 កញ្ញា ភឹម ស្រីនោ ខណៈកំពុងត្រៀមខ្លួនចេញទៅប្រកួតលើឆាកអន្តរជាតិនាទឹកដីប្រទេសវៀតណាម នាងបានស្នើសុំឲ្យមានការផ្តល់កម្លាំងចិត្តពីមហាជនអ្នកគាំទ្រ និងប្រជាជនកម្ពុជា។

ការចេញមុខស្នើសុំកម្លាំងចិត្តពីសំណាក់បវរកញ្ញាកម្ពុជា ភឹម ស្រីនោ នេះ ធ្វើឡើងមុនពេលមួយថ្ងៃដែលនាងត្រូវធ្វើដំណើរចាកចេញទៅប្រកួតដណ្ដើមមកុដនាប្រទេសវៀតណាម នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៣ ស្អែកនេះ។ កញ្ញា ភឹម ស្រីនោ បានបញ្ជាក់ថា នាងនឹងត្រូវចេញដំណើរនៅវេលាម៉ោងប្រមាណ ១ រសៀល ស្អែកនេះ។

កញ្ញា ភឹម ស្រីនោ បានលើកឡើងថា «នៅសល់តែ ១ ថ្ងៃទៀត ដល់ពេលដែលរូបនាងខ្ញុំត្រូវធ្វើដំណើរទៅប្រកួតនៅឯប្រទេសវៀតណាមហើយ សង្ឃឹមថាបងប្អូននឹងជួយជូនដំណើររូបនាងខ្ញុំនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ១ រសៀលណា៎»។ យ៉ាងណាមុនការចេញដំណើរទៅប្រកួតលើឆាកអន្តរជាតិ ស្រីនោ បានខិតខំហ្វឹកហាត់ដោយយកចិត្តទុកដាក់ និងស្ទាត់ជំនាញ ដើម្បីតំណាងឲ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Grand International។

សម្រាប់ការចេញទៅប្រកួតរបស់ ភឹម ស្រីនោ នេះ នឹងនាំយកប្រទេសកម្ពុជា ទង់ជាតិកម្ពុជា វប្បធម៌ និងអរិយធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជា ទៅបង្ហាញនៅលើឆាកអន្តរជាតិផងដែរ។

ជាការកត់សម្គាល់មុនពេលចេញទៅប្រកួត ភឹម ស្រីនោ បានត្រៀមខ្លួនរួចជាស្រេចពោរពេញដោយភាពជឿជាក់ក្លាហានក្នុងនាមបវរកញ្ញាដែលតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិឆ្នាំនេះ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


