ព័ត៌មានជាតិ
សាខាកាកបាទក្រហមខេត្តកំពង់ធំចុះអប់រំផ្សព្វផ្សាយ ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាម
សាខាកាកបាទក្រហមខេត្តកំពង់ធំ ចុះផ្សព្វផ្សាយការទបស់ស្កាត់នៃការឆ្លងរីករាលដាលជំងឺ គ្រុនឈាម ដាក់ថ្នាំអាប៊ែត និងការលុបបំបាត់ជម្រកមូសខ្លាញី។
នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ សាខាកាកបាទក្រហមខេត្តកំពង់ធំ ចុះអប់រំផ្សព្វផ្សាយ ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាម នៅឃុំទ្រៀល ស្រុកតាំងគោក។

លោកស្រី អ៊ឹម សុខវីន អភិបាលរងស្រុកតាំងគោកលើកឡើងថា អាណាព្យាបាលគ្រប់រូបត្រូវ តែដឹងពីរោគសញ្ញា បឋមនៃជំងឺគ្រុនឈាមដោយខ្លួនឯង ដើម្បីបង្កាគ្រោះធ្ងន់ធ្ងរចំពោះកូនៗរបស់ខ្លួន។
រោគសញ្ញារួម កុមារក្តៅខ្លួនខ្លាំងពីរថ្ងៃ ឬលើសពីរថ្ងៃ ដោយមិនធូស្បើយ ត្រូវចាំបាច់បញ្ជូនកូនរបស់ខ្លួនទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិនផ្ទះបំផុត។ ជំងឺគ្រុនឈាមបណ្តាលមកពីមូសខ្លាញីខាំ ដែលវាកើតចេញដង្កូវទឹក។

លោកស្រីបន្តថា មូសខ្លាញីរស់នៅតាមទីកន្លែងដែលអាចដក់ទឹកបាន មានដូចជាពាងទឹក ក្រឡុក សំបកកង់រថយន្ត ឬកន្លែងផ្សេងៗទៀត។ ដូច្នេះដើម្បីលុបបំបាត់ជម្រកមូសខ្លាញីបាន បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់សម្អាតទីធ្លាជុំវិញផ្ទះ លុបកន្លែងដក់ទឹកដែលជាជម្រកមូលខ្លា និងដាក់ថ្នាំអាប៊ែត នៅតាមពាង ឬអាងទឹករៀងៗខ្លួន។
ជាមួយនេះលោកស្រី ឡេង សុឃីម នាយិការងប្រតិបត្តិសាខាកាកាបាទក្រហមខេត្តកំពង់ធំលើកឡើងថា ជំងឺគ្រុនឈាមអាចបង្ករឲ្យស្លាប់បានប្រសិនវាឈានដល់កម្រឹតធ្ងនធ្ងរ។
ជំងឺនេះកើតឡើង ដោយសាមូសខ្លាញី ដែលអាចខាំយើងនៅពេលថ្ងៃ ជាពិសេសកុមារតូច ដែលអាណាឲ្យគេង ឬលេងនៅកន្លែងដែលមានមូសខ្លាញី។

ជំងឺនេះអាចការពារបាន ដោយគ្រាន់តែគេងពេលថ្ងៃនៅក្នុងមុង ដោយប្រើប្រាស់មុងជ្រលក់ថ្នាំ លុបបាត់ជម្រកមូលនៅគ្រប់ទីកន្លែង រួមជាមួយការដាក់ថ្នាំអាប៊ែត ក្នុងអាង ឬពាងទឹកដែលមានគម្របជិតល្អ។
ទន្ទឹមជាមួយគ្នានេះ ការគិតគូរពីសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ដោយត្រូវចូលរួមរក្សាអនាម័យបីប្រការ(ហូបស្អាត ផឹកស្អាត រស់នៅស្អាត) ឱ្យបានខ្ជាប់ខ្ជួនផងដែរ។
លោកស្រី ជំរុញលើកទឹកចិត្តត្រូវលើកកម្ពស់ការយល់ដឹង អំពីរោគសញ្ញា និងចូលរួមទប់ស្កាត់ការចម្លង នៃមេរោគ “អ៊ុតស្វា” ដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានតាមរយៈការប៉ះពាល់ដោយផ្ទាល់ ជាមួយស្នាមមុខរបួស កន្ទួលពងបែក ឬក៏ប៉ះជាមួយសម្លៀកបំពាក់ ក្រណាត់កម្រាល ដែលមានប្រឡាក់ស្នាមឈាម ឬទឹករងៃអ្នកផ្ទុកមេរោគផងដែរ៕

អត្ថបទ៖ ឈាង មករា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


